ប្រជាជនប៉ាឡេស្ទីនអបអរ ខណៈអ្នកទោសដែលមានសេរីភាព ចាប់ផ្តើមទៅដល់ផ្ទះសម្បែង ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់

2025/10/14 03:21:25 am        473

ប្រជាជនប៉ាឡេស្ទីនពេញទៅដោយក្ដីរំភើបរីករាយ បានរត់យ៉ាងប្រញាប់ប្រញាល់ទៅឱបអ្នកទោសដែលទទួលបានសេរីភាព ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ខណៈដែលពួកគេបានធ្វើដំណើរតាមរថយន្តក្រុងទៅដល់តំបន់កាន់កាប់ West Bank និងហ្កាហ្សា នៅថ្ងៃចន្ទ (ទី១៣ ខែតុលា) នេះ។

អ្នកទោសទាំងនោះត្រូវបានដោះលែង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានប្រគល់ទៅវិញនូវចំណាប់ថ្នូរនៅរស់ចំនួន ២០នាក់ចុងក្រោយដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលមានការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាហេតុការណ៍ដែលបានបង្កឲ្យមានសង្រ្គាម នៅតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែលគ្រោងនឹងដោះលែងជនជាតិប៉ាឡេស្ទីន ២៥០នាក់ដែលត្រូវបានកាត់ទោសពីបទមនុស្សឃាត និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងជនជាតិប៉ាឡេស្ទីន ១.៧០០នាក់ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម អនីតិជនប៉ាឡេស្ទីន ២២នាក់ និងសាកសពរបស់ក្រុមសកម្មប្រយុទ្ធ ៣៦០នាក់។

មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា ទាំងនៅខាងក្នុង និងជុំវិញមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ដោយរង់ចាំការទៅដល់នៃអ្នកទោសដែលត្រូវបានដោះលែង ដោយមានខ្លះគ្រវីទង់ជាតិប៉ាឡេស្ទីន និងខ្លះទៀតកាន់រូបភាពសាច់ញាតិរបស់ពួកគេ។

ដោយព្យាយាមទប់ទឹកភ្នែករបស់ខ្លួន ស្ត្រីម្នាក់ដែលសុំប្រាប់ត្រឹមឈ្មោះ Um Ahmed បាននិយាយថា ទោះបីជាលោកស្រីសប្បាយចិត្តនៅពេលមានការដោះលែងនេះក៏ដោយ ក៏លោកស្រីនៅតែមាន «អារម្មណ៍ច្របូកច្របល់» អំពីថ្ងៃនេះដែរ។

លោកស្រីបានប្រាប់សារព័ត៌មានរ៉យទ័រតាមរយៈសំឡេងថា៖ «ខ្ញុំសប្បាយចិត្តដែលកូនប្រុសរបស់យើងកំពុងត្រូវបានដោះលែង ប៉ុន្តែយើងនៅតែឈឺចាប់ សម្រាប់អ្នកទាំងអស់ដែលត្រូវបានសម្លាប់ដោយសកម្មភាពកាន់កាប់ និងការបំផ្លិចបំផ្លាញទាំងអស់ ដែលបានកើតឡើង ចំពោះតំបន់ហ្កាហ្សារបស់យើង»។

អ្នកទោសដែលត្រូវបានដោះលែង បានធ្វើដំណើរទៅដល់តាមរថយន្តក្រុង ដោយពួកគេខ្លះអើតតាមបង្អួចដោយបញ្ចេញសញ្ញាអក្ស V ដែលតំណាងឲ្យជ័យជម្នះ។ ពួកគេនឹងទទួលការពិនិត្យសុខភាព នៅមន្ទីរពេទ្យ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm