ព្រឹទ្ធសភាអាមេរិក ត្រៀមបោះឆ្នោតដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលក្នុងថ្ងៃអង្គារនេះ ខណៈឧបសគ្គនៅតែមាន

2025/10/14 06:32:40 pm        84

សារព័ត៌មាន Fox News បានរាយការណ៍ថា ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក គ្រោងនឹងជួបប្រជុំគ្នាជាថ្មីនៅថ្ងៃអង្គារ (១៤ តុលា) នេះ ដើម្បីបោះឆ្នោតម្តងទៀតទៅលើថា តើត្រូវបើករដ្ឋាភិបាលឡើងវិញឬយ៉ាងណា ប៉ុន្តែផែនការនេះត្រូវបានរំពឹងថានឹងបរាជ័យដូចលើកមុនដែរ ដោយសារឧបសគ្គនៅតែមានលើការឯកភាព ក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ ជុំវិញច្បាប់ចំណាយថ្មី។

ព្រឹទ្ធសមាជិកអាមេរិក នឹងបោះឆ្នោតជាលើកទី៨ ក្នុងថ្ងៃអង្គារនេះ លើសេចក្ដីស្នើច្បាប់ចំណាយថ្មីរបស់បក្សសាធារណរដ្ឋ ប៉ុន្តែជោគជ័យហាក់ដូចជានៅវែងឆ្ងាយណាស់ ដោយសារពុំមានភាគីណាមួយព្រមដកថយពីជំហរដ៏រឹងរូសរបស់ខ្លួនឡើយ ខណៈការបិទរដ្ឋាភិបាលអាមេរិក កាន់តែខិតជិតដល់សប្តាហ៍ទីបីទៅហើយ គិតចាប់ពីថ្ងៃទី១ ខែតុលា មក។

ព្រឹទ្ធសមាជិកមកពីបក្សសាធារណរដ្ឋ ចង់អនុម័តការពន្យារពេលផ្តល់មូលនិធិរយៈពេលខ្លីរបស់សភា ដែលនឹងបើករដ្ឋាភិបាលឡើងវិញរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា។ ប៉ុន្តែព្រឹទ្ធសមាជិកខាងបក្សប្រជាធិបតេយ្យ ដែលដឹកនាំលោក Chuck Schumer នៅតែប្រកាន់ជំហរថា ពួកគេនឹងមិនផ្តល់ឱ្យអ្នកសាធារណរដ្ឋនូវសំឡេងឆ្នោតដែលត្រូវការដើម្បីបើករដ្ឋាភិបាលឡើងវិញទេ លុះត្រាតែមានកិច្ចព្រមព្រៀងរឹងមាំមួយដើម្បីបន្តការឧបត្ថម្ភធនផ្នែកសុខភាព Obamacare ដែលបានផុតកំណត់។

ភាគីទាំងពីរកំពុងជជែកគ្នា ដោយបំបែកជាក្រុមតូចៗផ្តោតលើការទាមទារមួយចំនួនរបស់បក្សប្រជាធិបតេយ្យ ប៉ុន្តែទោះយ៉ាងនេះក្តី មិនទាន់មានការចរចាជាក់លាក់ណាមួយ ឬច្រកចេញពីភាពជាប់គាំងនេះឡើយ។ គួរឱ្យដឹងថា បក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump មានសំឡេងភាគច្រើនក្នុងសភាទាំងពីរ ប៉ុន្តែក៏ត្រូវការការគាំទ្រពីខាងបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាផងដែរ ដើម្បីអនុម័តវិធានការផ្តល់មូលនិធិថ្មីដើម្បីបើកដំណើរការរដ្ឋាភិបាលឡើងវិញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm