បាល់ទាត់៖ ក្លិបបាល់ទាត់នៅក្របខណ្ឌទី ២ អង់គ្លេស West Bromwich Albion បានប្រកាសតែងតាំងអ្នកចាត់ការថ្មីគឺអតីតអ្នកចាត់ការ Newcastle លោក Steve Bruce។
បុរសវ័យ ៦១ឆ្នាំរូបនេះបានចុះហត្ថលេខាដឹកនារយៈពេល ១៨ខែជំនួសតំណែងលោក Valerien Ismael ដែលចាកចេញកាលពីថ្ងៃពុធបន្ទាប់ពីដឹកនាំក្រុមឈ្នះតែ ១ ក្នុង ៧ប្រកួតចុងក្រោយ។ អតីតអ្នកចាត់ការ Aston Villa, Hull City, Sunderland និង Birmingham, Steve Bruce បានចាកចេញពី Newcastle United កាលពីខែតុលាបន្ទាប់ពីក្លិបផ្លាស់ប្តូរអ្នកវិនិយោគថ្មី។ ចំណែក West Brom ជាក្រុមដែលចាប់ផ្តើមរដូវកាលនៅ League Championship នេះបានល្អតែនៅពេលនេះធ្លាក់មកដល់លេខ ៦ ក្នុងតារាង៕
អត្ថបទ៖នាង សុភាវុធ