WHO ព្រមានឱ្យជៀសវាងស៊ីរ៉ូក្អកមានជាតិពុលនៅឥណ្ឌា ដែលសម្លាប់កុមារអស់ជាច្រើននាក់

2025/10/14 06:58:08 pm        131

អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃចន្ទ (១៣ តុលា) បានចេញការព្រមានសុខភាពពីទឹកស៊ីរ៉ូក្អក ៣ប្រភេទ ដែលមានសារធាតុពុលនៅប្រទេសឥណ្ឌា ដោយជំរុញឱ្យអាជ្ញាធរទូទាំងពិភពលោក រាយការណ៍ទៅកាន់ទីភ្នាក់ងារសុខភាពមួយនេះ ប្រសិនរកឃើញថ្នាំទាំងអស់នោះក្នុងប្រទេសរបស់ពួកគេ បន្ទាប់ពីកុមារជាច្រើននាក់បានស្លាប់។

អង្គការ WHO បាននិយាយថា ស៊ីរ៉ូក្អកទាំងនោះមានដូចជា ស៊ីរ៉ូ Coldrif របស់ក្រុមហ៊ុន Sresan Pharmaceutical និងស៊ីរ៉ូ Respifresh TR មកពីស្ថាប័ន Rednex Pharmaceuticals និងប្រភេទចុងក្រោយឈ្មោះ ReLife ផលិតដោយក្រុមហ៊ុន Shape Pharma ។

WHO និយាយថា ផលិតផលទាំងនេះបង្កហានិភ័យយ៉ាងសំខាន់ ហើយអាចបណ្តាលឱ្យកើតជំងឺធ្ងន់ធ្ងរ ដែលអាចគំរាមកំហែងដល់អាយុជីវិត។ គួរឱ្យដឹងថា ស៊ីរ៉ូក្អក Coldrif មានផ្ទុកជាតិពុលឈ្មោះ ឌីយ៉ែតទីលែន គ្លីកូ (DEG) ដែលប្រើក្នុងសារធាតុរំលាយឧស្សាហកម្ម ក្នុងបរិមាណជិត ៥០០ដងលើសដែនកំណត់អនុញ្ញាត។

អាជ្ញាធរសុខាភិបាលឥណ្ឌា ដែលជាអង្គភាពត្រួតពិនិត្យស្តង់ដារឱសថកណ្តាល បានជូនដំណឹងដល់ WHO ថា ស៊ីរ៉ូនោះត្រូវរាយការណ៍ថាបានប្រើប្រាស់ដោយកុមារអាយុក្រោម ៥ឆ្នាំ ដែលបានស្លាប់ប្រហែលជា ២០នាក់ ភាគច្រើនមកពីរដ្ឋ Madhya Pradesh ហើយមិនបានចែកចាយក្រៅទៅប្រទេសឡើយ ប៉ុន្តែនៅតែត្រូវប្រុងប្រយ័ត្នចំពោះបណ្ដាញដែលមិនបានត្រួតពិនិត្យ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA ក៏បានបញ្ជាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ស៊ីរ៉ូក្អកពុលទាំងនេះ មិនត្រូវបានដឹកជញ្ជូនទៅសហរដ្ឋអាមេរិកទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm