សម្ដេចតេជោ៖ កម្ពុជាមិនត្រូវការឱ្យប្រទេសជាមិត្តថ្កោលទោសថៃទេ ប៉ុន្ដែ​ចង់​ឱ្យ​ជំរុញ​គោរព​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព ឈានទៅដោះស្រាយត្រឡប់មកប្រក្រតីភាពឡើងវិញ

2025/10/14 07:29:49 pm        510

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ កម្ពុជា​ចង់​បាន​គឺ​មិន​ត្រូវការឱ្យប្រទេសជាមិត្តណាមួយរបស់កម្ពុជាទៅថ្កោលទោសប្រទេសណាទេ ប៉ុន្ដែ​អ្វី​ដែល​កម្ពុជា​ចង់​បាន គឺការជំរុញឱ្យភាគីទាំងពីរគោរពបទឈប់បាញ់មួយឱ្យមានប្រសិទ្ធភាព និង​ការ​ស្វែង​រកដំណោះស្រាយ ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​មួយ​ទទួល​បាន​ប្រក្រតី​ភាព​ឡើង​វិញ​រវាង​ប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និង​ជនបទ នៃសហព័ន្ធ ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា តាមរយៈ​ជំនួប​នេះ សម្ដេចតេជោ ក៏បានបញ្ជាក់អំពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ ដែល​កំពុង​ឋិត​នៅ​ជាក​ង្វល់ ព្រោះវាជាបញ្ហាមួយដែលផុយ​ស្រួយ​ខ្លាំង​ណាស់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ឡើង​វិញ​។

សម្ដេចតេជោ បញ្ជាក់ទៅកាន់ឯកឧត្តម​ឧបនាយករដ្ឋ​មន្រ្ដី​ម៉ាឡេស៊ីថា «​អ្វី​ដែល​កម្ពុ​ជា​ចង់​បាន​គឺ​មិន​ត្រូវ​ការ​ឱ្យប្រទេសណាមួយដែលជាមិត្តរបស់កម្ពុជាទៅថ្កោលទោសប្រទេសណាទេ ប៉ុន្ដែ​អ្វី​ដែល​កម្ពុជា​ចង់​បាន គឺការជំរុញឱ្យភាគីទាំងពីរគោរពបទឈប់បាញ់មួយឱ្យមានប្រសិទ្ធភាព និង​ការ​ស្វែង​រ​ក​ដំណោះ​ស្រាយ​ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​មួយ​ឈាន​មក​ទទួល​បាន​ប្រក្រតី​ភាព​ឡើង​វិញ​រវាងប្រទេសទាំងពីរ»។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានអរគុណ តាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ដោយ​សម្ដេចតេជោ បានអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​បាន​ធ្វើ​សកម្មភាពយ៉ាងសកម្មជាទីបំផុតក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារវាងកម្ពុជា និង​ថៃ​។

សម្ដេចតេជោ បានបង្ហាញនូវការគោរពចំពោះតួនាទីស្នូលរបស់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​មាន​សារៈ​សំខាន់ណាស់ ក្នុងការធានាឱ្យមានបទឈប់បាញ់ និងការដោះស្រាយបញ្ហារវាងកម្ពុជា និង​ថៃក្នុងឋានៈឯកឧត្តមជាប្រធានអាស៊ាន។ សម្ដេចតេជោ ក៏បានផ្ដាំផ្ញើនូវការនឹករឭក និង​អរគុណ​ក្រៃលែ​ងចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រទេសម៉ាឡេស៊ី លើការដោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និងថៃ។

ជាចុងក្រោយសម្ដេចតេជោ ក៏បានលើកឡើងអំពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងទីម័រឡេស្ដេ ដែល​ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ាន បានជួយឱ្យទីម័រឡេស្ដេ អាច​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន​នា​ពេលដ៏ខ្លីខាងមុខនេះផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        117
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        101
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm