សម្ដេចតេជោជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី ពង្រីក​ទំហំ​ពាណិជ្ជក​ម្ម​បន្ថែម​ទៀត​ជា​ពិសេស​វិស័យ​ទេសចរណ៍ សុខាភិបាល និងកសិកម្ម

2025/10/14 07:47:28 pm        246

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសម៉ាឡេស៊ី​ធ្វើ​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ជាពិសេសទៅលើ វិស័យទេសចរណ៍ សុខាភិបាល និងកសិកម្ម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និង​ជន​បទ នៃសហព័ន្ធ ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុង​ឱកាស​ជំនួប​នេះ ​សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី និង​សហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមនាពេលនេះជាផ្នែកដ៏សំខាន់ក្នុងការញ៉ាំងទំនាក់ទំនង​រវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែមានភាពជិតស្និទ្ធ និងមានភាពរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធ ម៉ាឡេស៊ី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី​បាន​ជួប​សម្ដែង​ការ​គួរ​សម​នៅ​ក្នុង​ឱកាស​នេះ។​ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី មានភាពរឹងមាំ ហើយ​ទំនាក់ទំនងនេះមិនត្រឹមតែជាទំនាក់ទំនងការទូត ឬនយោបាយទេ ក៏ប៉ុន្ដែ​ទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរក៏មានភាពរីកចម្រើនរឹងមាំផងដែរ។

ឯកឧត្តម ក៏បានរំលេចឡើងអំពីការអភិវឌ្ឍវិស័យម្ហូបអាហារហាឡាល នៅកម្ពុជាផងដែរ ដោយ​ឯកឧត្តមបានជំរុញឱ្យវិស័យនេះកើតចេញជារូបរាង មានភាពរីកចម្រើននៅកម្ពុជា ដោយឯកឧត្តម សង្ឃឹម​ថា នឹងមានគណៈកម្មការមួយដើម្បីសិក្សា និងធ្វើ​ទៅ​លើ​កិច្ច​ការងារ ដើម្បី​ជំរុញ​ទៅ​ដល់​វិស័យ​ម្ហូបអាហារហាឡាលនេះនៅកម្ពុជា។

ឯកឧត្តម ក៏បានរំលេចនូវការពង្រីកទំនាក់ទំនងលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដោយ​ឯកឧត្តម​ចង់​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​រីក​ចម្រើន​ហើយ​ម៉ាឡេស៊ី​ក៏​បាន​ត្រៀម​ខ្លួន​ទទួលទេសេចរកម្ពុជា ជាពិសេសទេសចរ​ផ្នែក​សុខាភិបាល​ដែល​អញ្ជើញ​ទៅ​ទទួល​សេវា​ពិនិត្យសុខភាពនៅប្រទេសម៉ាឡេស៊ី។ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោថា ម៉ាឡេស៊ី​ក៏​កំពុង​ពិនិត្យ​លទ្ធភាពដើម្បីធ្វើយ៉ាងណាអាចបង្កើតមន្ទីរពេទ្យរបស់ម៉ាឡេស៊ីនៅកម្ពុជាផងដែរ។

ជា​ការឆ្លើយតបសម្ដេចតេជោ បានសម្ដែងការឯកភាពចំពោះការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី និង​ជារដ្ឋមន្រ្ដី ចំពោះការលើកឡើងអំពីការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី​ឱ្យ​កាន់​តែ​រីក​ចម្រើន ហើយសម្ដេចតេជោ​បាន​គត់​សម្គាល់​ថា​ដើម្បី​ឱ្យទំ​នា​ក់​ទំនង​ប្រទេស​ទាំង​ពីរ​បាន​ដើរ​ទៅ​ស្រប​គ្នា​ទាំងសេដ្ឋកិច្ច និងនយោបាយ ការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ ទេសចរណ៍រវាងកម្ពុជា និងម៉ា​ឡេស៊ីត្រូ​វ​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ភាព​រីក​ចម្រើន​ដូច​គ្នា​ដែរ​។ ​សម្ដេចតេជោក៏បានគត់សម្គាល់ឃើញថា ពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី​មាន​ការ​កើន​ឡើង​ ប៉ុន្ដែ​សម្ដេច​ចង់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​យ៉ាង​ណាឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការកើន​ឡើង​បន្ថែមទៀត។

សម្ដេចតេជោ ក៏បានអរគុណចំពោះ​ប្រទេសម៉ាឡេស៊ី ដែលនាពេលកន្លងមកបានជួយទិញអង្ករ​ពី​កម្ពុជា​ ដែលប្រទេសម៉ាស៊ី គឺជាប្រទេសធំទី១ដែលនាំអង្ករពីកម្ពុជាច្រើនជាងគេ ដោយមាន​ចំនួន​រហូត​ដល់​ ៧ ម៉ឺនតោនកាលពីឆ្នាំ ២០២៤ ហើយសម្ដេចសង្ឃឹមថា ម៉ាឡេស៊ីនឹង​ជួយ​ទិញនូ​វ​ផលិត​ផល​កសិកម្មកម្ពុជាបន្ថែមទៀតពីកម្ពុជា។

ទាក់ទងទៅនឹងវិស័យទេសចរណ៍សុខាភិបាល សម្ដេចតេជោ ក៏បានឯកភាព​ទៅ​នឹង​ការ​លើក​ឡើង​របស់​ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីដែរ ដោយសម្ដេចតេជោ បានផ្ដល់យោបល់ថា ម៉ាឡេស៊ីគួរ​តែ​បង្កើត​នូវ​មជ្ឈ​មណ្ឌល​ផ្ដល់​ព័ត៌មាន​មួយ​អំពី​ការ​ផ្ដល់​សេវា​សុខាភិបាល​នៅ​កម្ពុជា​អំពី​ការ​ទៅ​ព្យាបាល​នៅ​ម៉ាឡេស៊ី ដើម្បីអាចឱ្យពលរដ្ឋកម្ពុជាដែលចង់ទៅព្យាបាលនៅម៉ាឡេស៊ី អាច​ឈ្វេង​យល់​បន្ថែម​ទៀតលើជម្រើសទៅព្យាបាលនៅម៉ាឡេស៊ី។ ចំណែកវិស័យម្ហូបអាហារហាឡាល សម្ដេចតេជោ បានបញ្ជាក់ថា វិស័យនេះជាបញ្ហាមួយដែលបានលើកឡើងយូរហើយ សម្ដេច​សង្ឃឹម​ថាវានឹងលេចចេញជា​រូបរាង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​បាន​តាម​រយៈ​កិច្ច​សហការជាមួយគ្នា៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm