បាល់ទាត់៖ បើតាមការសិក្សា និងវាស់ស្ទង់ដោយស្ថាប័នបាល់ទាត់អឺរ៉ុប UEFA បានបញ្ជាក់ថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យក្លិបនៅតំបន់អឺរ៉ុបខាតបង់ជារួមប្រមាណជា ៧ពាន់លានអឺរ៉ូ។ ការខាតបង់បង់នេះគឺគិតរយៈពេល ២រដូវកាល ខណៈដែលក្លិបនៅលីគកំពូលទាំង ៥ របស់អឺរ៉ុបជារួមខាតបង់សរុបប្រមាណជា ៤ពាន់លានអឺរ៉ូទៅហើយក្នុងឆ្នាំ២០២១ និងប្រមាណ ៣ពាន់លានអឺរ៉ូនៅឆ្នាំ២០២០។
មូលហេតុនៃការខាតបង់ច្រើនសន្ធឹកបែបនេះគឺដោយសារការប្រកួតបិទទ្វារ ដែលធ្វើឱ្យប្រាក់ចំណូលដែលបានមកពីការលក់សំបុត្របាត់បង់ដាំក្បាលចុះក្រោមដល់ទៅ ៨៨% ក្នុងចំណោមការខាតបង់សរុប។ ចំណែកឯសារព័ត៌មានចក្រភពអង់គ្លេសក៏បានចុះផ្សាយដែរថា ក្នុងចំណោម ៧២៤ក្លិបមកពី ៥៤លីគអឺរ៉ុបបានបង្វិលសងប្រាក់ប្រមាណ ៩០០លានអឺរ៉ូទៅឱ្យដៃគូផ្សព្វផ្សាយផ្សាយ ខណៈពេលដែលប្រាក់ចំណូលពីការឧបត្ថម្ភបានធ្លាក់ចុះ ១.៧ពាន់លានអឺរ៉ូផងដែរ៕
អត្ថបទ៖នាង សុភាវុធ