ពិព័រណ៍ខ្នាតអន្តរជាតិវិស័យសំណង់និងឧស្សាហកម្មយានយន្ត បើក​ស្វាគមន៍​អ្នក​ជំនួញ​ដើម្បី​រួម​គ្នា​អ​ភិវឌ្ឍន៍ជាតិនៅកម្ពុជា

2025/10/14 08:44:27 pm        1.0 K

នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ ពិព័រណ៍អន្តរជាតិដ៏សំខាន់ៗចំនួនពីរ គឺវិស័យសំណង់ និង​ឧស្សាហ​កម្ម​យាន​យន្ត (CAMBUILD & CAMAUTO 2025) បានបើកសម្ពោធ​ជា​ផ្លូវ​ការ​នៅ​អគារ​មជ្ឈ​មណ្ឌល​សន្និបាតកោះពេជ្រ ដែលបង្ហាញស្ដែងឲ្យ​ឃើញពី​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​សំណង់ និងបច្ចេកវិទ្យាថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា។

ពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិនេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​គណៈ​អធិបតី ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំវិស័យឧស្សាហកម្មផ្សេងទៀតដូចជា លោក Edmund Lee, នាយកអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា និង ឯកឧត្ដម បណ្ឌិត តាន់ មុនីវណ្ណ ប្រធាន​សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។ ពិព័រណ៍នេះ មាន​អ្នក​ចូល​រួម​តាំង​បង្ហាញ​ផលិតផល​ប្រមា​ណ​ជាង​ ១០០ក្រុមហ៊ុន មកពីជាង ១៥ប្រទេស ដែលនាំមកនូវសម្ភារៈសំណង់សម័យថ្មី បច្ចេក​វិទ្យា​សំណង់​ទំនើប និងប្រព័ន្ធមេកានិច-អគ្គីសនី ដែលមានសុវត្តិភាពខ្ពស់។

លោក Edmund Lee បានលើកឡើងថា ការរៀបចំពិព័រណ៍ទាំងពីរនៅទីតាំងតែមួយនេះ ជាការបង្ហាញនូវសក្តានុពល និងការរួមបញ្ចូលគ្នាដែលមានភាពស៊ីសង្វាក់គ្នា រវាងឧស្សាហកម្មសំណង់ស្តង់ដារពិភពលោក និងឧស្សាហកម្មយានយន្ត ដែលជាគ្រឿងផ្សំមួយដ៏សំខាន់ក្នុងការបង្កើតសហគមន៍ ដែលអាចរស់នៅបាន និងមាននិរន្តរភាព។ លោករំពឹងថា ពិព័រណ៍នេះ នឹងទាក់ទាញអ្នកជំនាញឧស្សាហកម្មច្រើនជាង ៦,០០០នាក់ រួមមានអ្នកសាងសង់ អភិវឌ្ឍន៍អាគារ វិស្វករ ជំនាញយានយន្ត និងអ្នកវិនិយោគជាដើម។-ល-។

ឯកឧត្ដមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា បានមានប្រសាសន៍ថា ពិព័រណ៍ទាំងពីរនេះ នឹងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងព្រះរាជាណាចក្រកម្ពុជា និងសហគមន៍អន្តរជាតិ ដែលនាំមកនូវបច្ចេកវិទ្យា ឯកទេស និងដំណោះស្រាយទំនើបៗ ដែលនឹងស្ថាបនាអនាគតរបស់វិស័យសំណង់ ឧស្សាហកម្ម និងយានយន្តនៅកម្ពុជា។ ឯកឧត្តម បានបន្ថែមថា នេះមិនត្រឹមតែជាឱកាសអាជីវកម្មប៉ុណ្ណោះទេ តែជា​វិថី​នៃ​ការ​អភិវឌ្ឍន៍​ដែល​មាន​និរន្តរ​ភាព និងឯករាជនៃបច្ចេកវិទ្យារបស់ប្រទេសជាតិផងដែរ។

ក្រៅពីការ​តាំង​ពិព័រណ៍ នៅក្នុងកម្មវិធីនេះ ក៏នឹងមានរៀបចំជាវេទិកា ដើម្បីបង្ហាញ​ពី​ជំនាញ​បច្ចេក​ទេស​ ដែលផ្តល់ចំណេះដឹងសំខាន់ៗដូចជា៖ និរន្តភាពនៃសំណង់អគារ, ការរចនា​ប្រព័ន្ធ​ថាមពល​ដោយ​ប្រសិទ្ធភាព, បច្ចេកវិទ្យាសំណង់ឌីជីថល, ផែនទីនគរូបនីយកម្មនិរន្តរភាព និងអនាគត​របស់​ «Smart Mobility»។ ព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពី ថ្ងៃទី​១៤ ដល់១៦ ខែតុលា ឆ្នាំ២០២៥៕ អត្ថបទ៖ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm