រុស្ស៊ី កាលពីថ្ងៃចន្ទ (១៣ តុលា) បានអះអាងថា កងទ័ពរបស់ខ្លួនបានគ្រប់គ្រងទីតាំងលំនៅចំនួនពីរកន្លែងបន្ថែមទៀត នៅភាគខាងកើតអ៊ុយក្រែន ជាមួយនឹងការវាយរុលទៅមុខជាបន្តបន្ទាប់នៅក្នុងតំបន់ Kharkiv និង Donetsk ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា អង្គភាពនៃក្រុមយោធា "ភាគខាងលិច" បានដណ្ដើមយកការគ្រប់គ្រងលើភូមិ Borovskaya Andreevka ក្នុងតំបន់ Kharkiv ហើយទាហានមកពីក្រុម "កណ្ដាល" ដណ្តើមបានភូមិ Moskovskoe នៅតំបន់ Donetsk និងបានវាយរុលចូលក្នុងស្រុកភាគខាងកើត Dimitrov ជាទីដែល "ការប្រយុទ្ធនៅតែបន្តក្នុងតំបន់លំនៅដ្ឋាន"។
សេចក្តីថ្លែងការណ៍នេះក៏បានអះអាងពីការបំផ្លិចបំផ្លាញនៃជើងបាញ់មីស៊ីល HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក និងការបំផ្លាញគ្រាប់បែកកំណត់គោលដៅបាញ់តាមអាកាស និងយានដ្រូនមួយចំនួនពីភាគីអ៊ុយក្រែន។ ទីក្រុងគីវមិនបានបញ្ជាក់ ឬធ្វើអត្ថាធិប្បាយលើការអះអាងរបស់រុស្ស៊ីនេះទេ ហើយការផ្ទៀងផ្ទាត់ឯករាជ្យគឺពិបាកខ្លាំងណាស់ ដោយសារតែជម្លោះកំពុងបន្ត៕

