គណៈកម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតំលៃការងារថែទាំផ្លូវ១ខ្សែភ្ជាប់ពីស្រុកភ្នំក្រវាញ ទៅស្រុកក្រគរ

2025/10/14 09:52:10 pm        246

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និង​ជា​សមាជិក​គណៈកម្មាធិការ​លទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួង​អភិវឌ្ឍន៍​ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយ​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​បច្ចេក​ទេស​នាយកដ្ឋាន​ផ្លូវ​លំ​ជន​បទ​ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែ​ទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថ្នាក់​ដឹក​នាំ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យបញ្ចប់១០០% លើការងារ​ថែ​ទាំ​ខួប​ផ្លូវ​ក្រាល​ល្បាយ​ក្រួលចំនួន ១ខ្សែ ប្រវែង ៨១០០ម ទទឹង សាងសង់លូមូលមុខមួយចំនួន ១កន្លែង លូ​មូលមុខពីរចំនួន៣កន្លែង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ និងឃុំត្នោតជុំ ស្រុកក្រគរ អនុវត្ត​គម្រោង​ដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈក្រសួងអភិវឌ្ឍន៍ជនបទ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង មានប្រសាសន៍លើកឡើងថា ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ដែល​មាន ឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្រ្តី បាននឹងកំពុងយកចិត្តលើគុណភាពផ្លូវជនបទ ទាំង​ការស្ថាបនាផ្លូវថ្មី និងការជួសជុល ថែទាំផ្លូវដែលមានស្រាប់ ដើម្បីការ​ប្រើ​ប្រាស់​បានយូរអង្វែង ធ្វើឲ្យចំណេញថវិការជាតិ ជាក់ស្តែង ក្នុងពេលនេះ គណៈកម្មការអន្តរក្រសួង និងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ វាយតំលៃលើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួលចំនួន ១ខ្សែក្នុងខេត្តពោធិ៍សាត់ ដែល​ផ្លូវ​ល្បាយក្រួសជាទូទៅ ពុំមានអាយុកាលប្រើប្រាស់បានយូរដូចផ្លូវកោះស៊ូរ និង​ផ្លូវ​បេតុង​នោះ​ ដូចនេះការថែទាំប្រកបដោយគុណភាពគឺជារឿងចាំបាច់ ។ ជាមួយគ្នានោះ ឯកឧត្តម​រដ្ឋ​លេខា​ធិការ បានជម្រាបជូនដល់អាជ្ញាធរ ភូមិ-ឃុំ ថា ទោះជាការងារថែទាំផ្លូវនេះ ជាគម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និងអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក៏ពិតមែន តែសូម​អាជ្ញាធរ​ភូមិ-ឃុំ និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវនេះដោយផ្ទាល់ត្រូវ​ចូល​រួម​ចំណែក​ក្នុង​ការ​ថែ​រក្សា ដោយទប់ស្កាត់ការដឹកលើសទំងន់ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំលុបផ្លូវទឹកសងខាងផ្លូវ កុំហាល​កសិផល​នា​នានៅលើផ្លូវ មានផ្លូវស្រួលកុំបើកបរលឿនពេកត្រូវគោរច្បាប់ចរាចរណ៍ និង​ត្រូវ​ចូល​រួម​ថែ​រក្សា​បរិស្ថានអនាម័យតាមដងផ្លូវ។

បន្ទាប់ពីបានចុះត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ និងអ្នកបច្ចេកទេសរួចមក គណៈ​កម្មការ​អន្តរ​ក្រសួង​បាន​ឯកភាព​ទទួល​យក​វឌ្ឍនភាព​ការងារ​១០០%​លើ​គម្រោង​ខាង​លើ​នេះ​។ ទន្ទឹមនេះ គណៈកម្មការអន្តរក្រសួងបានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកទទួលការ ឱ្យ​ជួយថែផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និង​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm