ក្រសួងដឹកជញ្ជូនរបស់ប្រទេសចិននៅថ្ងៃអង្គារនេះបានបង្ហាញឯកសារលម្អិតទាក់ទងទៅនឹងវិធានការយកថ្លៃឈ្នួលកំពង់ផែពិសេសលើនាវាដែលគ្រប់គ្រង ឬដំណើរការដោយសហគ្រាស អង្គការ និងបុគ្គលរបស់សហរដ្ឋអាមេរិក។

ឯកសារនេះ រួមមាន១០មាត្រា បញ្ជាក់អំពីបទប្បញ្ញត្តិជាក់លាក់លើវិសាលភាពការយកថ្លៃឈ្នួល និងស្តង់ដារ ដែលអង្គភាពនានាត្រូវប្រមូលថ្លៃឈ្នួល ការធ្វើដំណើរដែលត្រូវបង់ប្រាក់ កាលបរិច្ឆេទនៃការអនុវត្ត និងខ្លឹមសារពាក់ព័ន្ធផ្សេងៗទៀត។

យោងតាមឯកសារនេះ ការលើកលែងពីថ្លៃសេវាកំពង់ផែពិសេសទាំងនេះ នឹងត្រូវបានផ្តល់ដល់នាវាដែលត្រូវបានផលិតដោយប្រទេសចិន នាវាទទេដែលចូលទៅក្នុងកន្លែងផលិតនាវារបស់ចិនសុទ្ធសាធសម្រាប់គោលបំណងជួសជុល និងនាវាផ្សេងទៀតដែលត្រូវបានចាត់ទុកថាត្រូវបានលើកលែងពីការបង់ប្រាក់។ ឯកសារនេះក៏កត់សម្គាល់ផងដែរថាវិសាលភាព ស្តង់ដារនៃថ្លៃសេវា និងអំឡុងពេលនៃការគិតប្រាក់នឹងត្រូវបានកែសម្រួលស្របតាមស្ថានភាពនៅពេលអនុវត្ត។
ក្រសួងបាននិយាយថាចំណាត់ការរបស់អាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងកិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវសមុទ្រចិន-អាមេរិក ដែលបណ្តាលឲ្យការខាតបង់ធ្ងន់ធ្ងដល់ពាណិជ្ជកម្មតាមសមុទ្ររវាងប្រទេសទាំងពីរ។ ការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការយកថ្លៃឈ្នួលកំពង់ផែពិសេសលើនាវាអាមេរិកគឺជាវិធានការត្រឹមត្រូវដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃឧស្សាហកម្ម និងសហគ្រាសចិន និងធានាឱ្យមានបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌ក្នុងការដឹកជញ្ជូនអន្តរជាតិ។