លោក Trump នឹងផ្តោតលើសង្គ្រាមរបស់រុស្ស៊ី បន្ទាប់ពីធានាបានបទឈប់បាញ់ នៅហ្កាហ្សា

2025/10/14 10:31:08 pm        229

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកត្រៀមផ្តោតលើការបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បន្ទាប់ពិដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងឈប់បាញ់របស់លោក នៅតំបន់ហ្កាហ្សា គឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយរបស់វា។

កាលពីថ្ងៃចន្ទ (ទី១៣ ខែតុលា) ក្រុមហាម៉ាសបានដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលនៅរស់ទាំង ២០នាក់ ខណៈដែលអ៊ីស្រាអែល បានដោះលែងជនជាតិប៉ាឡេស្ទីនជិត ២.០០០នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់ខ្លួន។ ដំណើរការនេះកើតមានឡើងបន្ទាប់ពីភាគីទាំង២ បានយល់ព្រមបញ្ចប់អរិភាព កាលពីថ្ងៃទី១០ ខែតុលា។

បទឈប់បាញ់ដែលអាចកើតមាន សម្រាប់អ៊ុយក្រែន និងជំហានបន្ទាប់ ទំនងជានឹងត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំ រវាងលោក Volodymyr Zelenskyy និងលោក Trump នាថ្ងៃសុក្រ ក្នុងទីក្រុងវ៉ាស៊ីនតោន តាមការបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែន។

លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «ខ្ញុំគិតថា យើងចាំបាច់ត្រូវពិភាក្សា អំពីជំហានបន្តបន្ទាប់ដែលខ្ញុំចង់ស្នើទៅលោកប្រធានាធិបតី (Trump)»។

អំឡុងពេលថ្លែងទៅកាន់សភាអ៊ីស្រាអែល កាលពីថ្ងៃចន្ទ លោក Trump បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពរបស់លោក មិនទាន់ចប់នៅឡើយទេ ហើយបន្ទាប់ទៀត លោកចង់ឲ្យរុស្ស៊ីបញ្ចប់សង្គ្រាម លើអ៊ុយក្រែន។ ក្នុងសុន្ទរកថាជ័យជម្នះរបស់លោក នៅឯសភា Knesset លោក Trump បាននិយាយ៖ «វានឹងក្លាយជារឿងអស្ចារ្យ ប្រសិនបើលោកមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់» តែលោកបានបញ្ជាក់ថា៖ «ជាដំបូង យើងត្រូវតែធ្វើឲ្យសម្រេចបានជាមួយរុស្ស៊ីសិន។ យើងត្រូវផ្តោតលើរុស្ស៊ីជាមុនសិន»។

គួរបញ្ជាក់ថា លោក Trump បានព្យាយាមសម្រុះសម្រួលឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងរុស្ស៊ី និងអ៊ុយក្រែនអស់ជាច្រើនខែមកហើយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់លោក នៅតែរកច្រកចេញមិនឃើញ ដោយវិមានក្រឹមឡាំង បានច្រានចោលគំនិតនៃការចរចាដោយផ្ទាល់ជាមួយលោក Zelenskyy ទោះបីជាមានការចូលរួមពីលោក Trump ក្នុងនាមជាអ្នកសម្របសម្រួលក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm