អ៊ីរ៉ង់ បញ្ជាក់ថា សម្ដីរបស់លោក Trump ចង់បានសន្តិភាព តែអាមេរិកមានឥរិយាបថ «អរិភាព»

2025/10/14 10:39:15 pm        233

ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី១៤ ខែតុលា) នេះ បានរិះគន់ការអំពាវនាវរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យមានការសន្ទនាគ្នា ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន អំពី «ឥរិយាបថអរិភាព និងឧក្រិដ្ឋកម្ម» បន្ទាប់ពីសុន្ទរកថារបស់លោកទៅកាន់សភាអ៊ីស្រាអែល បានប្រាប់អំពីការត្រៀមខ្លួន ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងបានរៀបរាប់ថា៖ «បំណងប្រាថ្នាចង់បានសន្តិភាព និងការសន្ទនាដែលបង្ហាញដោយប្រធានាធិបតីសហរដ្ឋអាមេរិក គឺផ្ទុយនឹងការមានឥរិយាបថអរិភាព និងឧក្រិដ្ឋកម្មរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនអ៊ីរ៉ង់»។

គួរបញ្ជាក់ថា កាលពីខែមិថុនា សហរដ្ឋអាមេរិកបានចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលចំនួន ៥ជុំ ជាមួយទីក្រុងតេអេរ៉ង់ បានជាប់គាំង ជុំវិញបញ្ហានានា ក្នុងនោះរួមទាំងការចម្រាញ់សារធាតុនុយក្លេអ៊ែរផងដែរ។

លោក Trump បានប្រាប់សភា Knesset របស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់ «បានរងគ្រោះយ៉ាងខ្លាំង» នៅក្នុងសង្រ្គាមរយៈពេល ១២ថ្ងៃ ប៉ុន្តែថា វាពិតជានឹងក្លាយជារឿងអស្ចារ្យណាស់ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពមួយ អាចត្រូវបានឈានដល់ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

អ៊ីស្រាអែលបានប្រាប់ថា ការវាយលុកដ៏ធំរបស់ខ្លួនទៅលើមេដឹកនាំយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងកម្មវិធីមីស៊ីលបាលីស្ទិក គឺវិធានការចាំបាច់ ដើម្បីរារាំងសាធារណរដ្ឋឥស្លាមកុំឲ្យការសម្រេចផែនការដែលត្រូវបានអះអាង ក្នុងការបំផ្លាញអ៊ីស្រាអែល។

អ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការថា មិនបានប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរឡើយ។ តែយ៉ាងណាក្ដី ប្រទេសនេះ បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដល់កម្រិតដែលមិនមែនជាកម្មវិធីសន្តិភាពទៀតឡើយ មិនឲ្យមន្ត្រីអធិការកិច្ចអន្តរជាតិចូលត្រួតពិនិត្យទីតាំងនុយក្លេអ៊ែររបស់ខ្លួន ហើយពង្រីកសមត្ថភាពមីស៊ីលបាលីស្ទិករបស់ខ្លួន។ អ៊ីស្រាអែលបាននិយាយថា ថ្មីៗនេះ អ៊ីរ៉ង់បានចាត់វិធានការឆ្ពោះទៅរកការធ្វើទំនើបកម្មអាវុធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm