រដ្ឋមន្ត្រី៖ អូស្ត្រាលីនឹងទូទាត់ប្រាក់បន្ទាប់ ១ពាន់លានដុល្លារឆាប់ៗ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង Aukus

2025/10/14 11:11:13 pm        82

នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃអង្គារ (ទី១៤ ខែតុលា) នេះ នៅមុនមានទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese នាសប្ដាហ៍ក្រោយ រដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិ លោក Pat Conroy បាននិយាយថា អូស្ត្រាលីនឹងទូទាត់ប្រាក់ ១ពាន់លានដុល្លារលើកទី២ ដើម្បីលើកកម្ពស់ទីតាំងផលិតនាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ។

កិច្ចព្រមព្រៀងនៃសម្ព័ន្ធ Aukus ក្នុងការផ្ទេរនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅអូស្ត្រាលី កំពុងត្រូវបានពិនិត្យដោយមន្ទីរបញ្ចកោណ ទោះបីជាអូស្ត្រាលីបានបង្ហាញកា[រជឿជាក់ថា កិច្ចព្រមព្រៀង ដែលរួមមានទាំងចក្រភពអង់គ្លេសដែរនោះ នឹងដំណើរការក៏ដោយ។

នៅដំណាក់កាលដំបូងរបស់ខ្លួន អូស្ត្រាលីបានសន្យាផ្តល់ប្រាក់ចំនួន ៣ពាន់លានដុល្លារ ដើម្បីបង្កើនអត្រាផលិតកម្មនាវាមុជទឹករបស់សហរដ្ឋអាមេរិក ដែលក្រោយមកនឹងអនុញ្ញាតឲ្យមានការលក់នាវាមុជទឹក Virginia ចំនួន ៣គ្រឿង ទៅឲ្យទីក្រុង Canberra ដោយមានកាលកំណត់នៅឆ្នាំ២០២៥ សម្រាប់ការទូទាត់ ២ពាន់លានដុល្លារដំបូង។

នៅទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោកបាននិយាយថា លោកកំពុងជួបជាមួយរដ្ឋបាលរបស់លោក Donald Trump និងបណ្ដាមន្ត្រីឧស្សាហកម្មការពារជាតិ លោក Conroy បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានទូទាតស់ ១ពាន់លានដុល្លារហើយ។ ផែនការនេះ គឺដើម្បីផ្តល់ប្រាក់ ១ពាន់លានដុល្លារផ្សេងទៀត ក្នុងពេលឆាប់ៗនេះ»។

លោក Albanese នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំផ្លូវការលើកដំបូងរបស់លោកជាមួយប្រធានាធិបតីអាមេរិក លោក Trump ដោយភាពជាដៃគូការពារជាតិសម្ព័ន្ធ Aukus ត្រូវបានគេរំពឹងថា នឹងក្លាយជាចំណុចផ្តោតសំខាន់ សម្រាប់ការពិភាក្សា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm