លោក Trump បញ្ជាក់ថា លោក «នឹងសម្រេច» ជុំវិញដំណោះស្រាយ ចំពោះជម្លោះ នៅមជ្ឈិមបូព៌ា

2025/10/15 01:35:50 am        66

ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអង្គារ (ទី១៤ ខែតុលា) នេះ បានបញ្ជាក់ថា លោកនឹងសម្រេចនូវអ្វីដែលលោកគិតថា ត្រឹមត្រូវ ជុំវិញដំណោះស្រាយរយៈពេលវែង ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

លោក Trump បានធ្វើទស្សនកិច្ចរយៈពេលខ្លី នៅតំបន់មជ្ឈិមបូព៌ា ដើម្បីចូលរួមជាមួយបណ្ដាមេដឹកនាំក្នុងតំបន់ កាលពីថ្ងៃចន្ទ ក្នុងពិធីចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលមានគោលបំណងជួយពង្រឹងដល់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាមផ្ទុះឡើងអស់រយៈពេល ២ឆ្នាំ។

ដោយបាននិងកំពុងដោះស្រាយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍ លោក Trump បានកត់សម្គាល់ថា៖ «មនុស្សជាច្រើនពេញចិត្តដំណោះស្រាយរដ្ឋតែមួយ អ្នកខ្លះពេញចិត្តដំណោះស្រាយរដ្ឋ២។ អ៊ីចឹង យើងនឹងយើងបានឃើញថា តើនឹងមានអ្វីកើតឡើង»។

មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «ខ្ញុំនឹងសម្រេចនូវអ្វីដែលខ្ញុំគិតថា ត្រឹមត្រូវ ប៉ុន្តែខ្ញុំនឹងធ្វើការជាមួយបណ្ដារដ្ឋ និងប្រទេសដទៃទៀត»។

គួរដឹងថា ប្រហែល ១ភាគ៤ នៃរដ្ឋជាសមាជិកចំនួន ១៩៣ របស់អង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដែលបានប្រកាសនៅឆ្នាំ១៩៨៨ ដោយមេដឹកនាំប៉ាឡេស្ទីននិរទេសខ្លួន។ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល បានរិះគន់ការសម្រេចកាលពីខែមុន ពីសំណាក់សម្ព័ន្ធមិត្តរបស់ខ្លួនផ្សេងទៀត ដែលរួមមានទាំងអង់គ្លេស និងកាណាដាផងដែរ ក្នុងការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយ៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        2
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm