ជប៉ុនស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈក្រុមប្រឆាំង ពិភាក្សា ដើម្បីទម្លាក់គណបក្សកាន់អំណាច

2025/10/15 02:24:28 am        100

គណបក្សប្រឆាំងធំៗរបស់ប្រទេសជប៉ុន គ្រោងនឹងបើកកិច្ចពិភាក្សាដ៏មានហានិភ័យមួយ នៅថ្ងៃអង្គារ (ទី១៤ ខែតុលា) ក្នុងគោលបំណងស្វែងរកបេក្ខជនរួមមួយរូប សម្រាប់តំណែងនាយករដ្ឋមន្ត្រី និងទម្លាក់គណបក្សកាន់អំណាច។

កិច្ចពិភាក្សានេះកើតមានឡើងបន្ទាប់ពីក្រុមចម្រុះដែលកំពុងកាន់អំណាច បានដួលរលំ កាលពីសប្តាហ៍មុន ដោយបានផ្ដល់ហានិភ័យដល់លោកស្រី Sanae Takaichi ក្នុងការបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេស។

ជប៉ុនបានស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ផ្នែកនយោបាយ ជុំវិញថា តើប្លុកប្រឆាំងនឹងរួបរួមគ្នាដែរ ឬទេ បន្ទាប់ពីដៃគូ គឺគណបក្សដ៏តូច Komeito បានដកខ្លួនចេញពីសម្ព័ន្ធភាពរយៈពេល ២៦ឆ្នាំរបស់ខ្លួន ជាមួយគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាច។

ការរួបរួមគ្នាមួយ នឹងផ្តល់ឲ្យក្រុមប្រឆាំងនូវសំឡេងឆ្នោតគ្រប់គ្រាន់ ដើម្បីតែងតាំងឈ្មោះនាយករដ្ឋមន្ត្រី និងរារាំងលោកស្រី Takaichi ដែលត្រូវបានជ្រើសរើសជាប្រធានបក្ស LDP កាលពីជាង ១សប្តាហ៍មុន ប៉ុន្តែត្រូវការការអនុម័តពីសមាជិកសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីផ្លូវការ។

ប្រមុខគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជាជន (DPP) ដែលជាក្រុមប្រឆាំងដ៏ធំជាងគេទី៣ នៅក្នុងសភាជាន់ទាប គឺលោក Yuichiro Tamaki បាននិយាយថា អគ្គលេខាធិការនៃគណបក្សប្រឆាំងធំៗចំនួន ៣ នឹងជួបប្រជុំគ្នានៅល្ងាចថ្ងៃអង្គារនេះ ដើម្បីស្វែងរកនូវលទ្ធភាពរួបរួមគ្នា។ តែយ៉ាងណាក្ដី លោកបានក្រើនរំលឹកថា គោលនយោបាយរបស់គណបក្សទាំងនោះ មានភាពខុសគ្នាខ្លាំងនៅក្នុងវិស័យសំខាន់ៗ ក្នុងនោះរួមមានទាំងវិស័យការពារជាតិ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរផងដែរ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ប្រសិនបើយើងរួមគ្នាបង្កើតបានរដ្ឋាភិបាលចម្រុះ ការធ្វើឲ្យគោលនយោបាយសំខាន់ៗស្របគ្នា គឺជារឿងចាំបាច់»។ លោក Tamaki ដែលបាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងសុខចិត្តឈរឈ្មោះជានាយករដ្ឋមន្ត្រីនោះ បានបន្ថែមថា «ប្រសិនបើមិនមានការតម្រឹមឲ្យត្រូវគ្នាទេ រដ្ឋបាលនឹងមិនមានស្ថិរភាពទេ»៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm