ICRC៖ ការប្រគល់សាកសពចំណាប់ថ្នូរពីតំបន់ហ្កាហ្សា អាចនឹងត្រូវការពេលវេលា

2025/10/15 02:30:39 am        73

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅថ្ងៃអង្គារ (ទី១៤ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា វានឹងត្រូវការពេលវេលា ក្នុងការប្រគល់អដ្ឋិធាតុចំណាប់ថ្នូរ និងអ្នកជាប់ឃុំដែលត្រូវបានសម្លាប់ នៅក្នុងសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយហៅដំណើរការនេះថា ជា «បញ្ហាប្រឈមដ៏ធំ» ដោយសារការលំបាកក្នុងការស្វែងរកសាកសព នៅក្នុងគំនរបាក់បែករបស់តំបន់ហ្កាហ្សា។

ក្រុមហាម៉ាសបានដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលនៅរស់ចុងក្រោយ ពីតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយអ៊ីស្រាអែលបានបញ្ជូនរថយន្តក្រុងដឹកអ្នកជាប់ឃុំប៉ាឡេស្ទីនទៅកាន់ផ្ទះសម្បែងរបស់ពួកគេ ខណៈដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសបញ្ចប់សង្គ្រាមរយៈពេល ២ឆ្នាំ។

ប៉ុន្តែរហូតមកទល់ពេលនេះ មានតែមឈូសចំនួន ៤ ប៉ុណ្ណោះដែលមានចំណាប់ថ្នូរបានបាត់បង់ជីវិត ត្រូវបានប្រគល់ឲ្យអ៊ីស្រាអែលវិញ ដោយធ្វើឲ្យសាកសពជាង ២០រូបផ្សេងទៀត មិនទាន់ត្រូវបានគេរកឃើញ ហើយប្រគល់មកវិញនៅឡើយទេ។

អ្នកនាំពាក្យរបស់ ICRC លោក Christian Cardon បាននិយាយថា «នោះជាបញ្ហាប្រឈមដ៏ធំ ជាងការដោះលែងមនុស្សនៅរស់ទៅទៀត» ដោយលោកបានបញ្ជាក់ថា វាអាចចំណាយពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ហើយវាក៏អាចផងដែរដែលសាកសពទាំងនោះមិនត្រូវបានរកឃើញ។

លោកបានបន្ថែមថា៖ «ខ្ញុំគិតថា មានហានិភ័យយ៉ាងច្បាស់លាស់ ដែលនឹងត្រូវចំណាយពេលបន្ថែមទៀត។ អ្វីដែលយើងកំពុងប្រាប់ភាគីនានា គឺថា នោះគួរតែជាអាទិភាពធំជាងគេបំផុតរបស់ពួកគេ»។

យ៉ាងណាក្ដី លោកបានបដិសេធមិនឆ្លើយ អំពីព័ត៌មានលម្អិតបន្ថែម ទាក់ទងនឹងកន្លែងដែលអាចមានសាកសពចំណាប់ថ្នូរ ដោយលើកឡើងពីភាពរសើបនៃប្រតិបត្តិការដែលកំពុងបន្តមាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm