ប្រធានាធិបតីម៉ាដាហ្គាស្ការ រំលាយសភាជាតិ ដោយធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរ

2025/10/15 02:33:47 am        60

ប្រធានាធិបតីម៉ាដាហ្គាស្ការ លោក Andry Rajoelina នៅថ្ងៃអង្គារ (ទី១៤ ខែតុលា) នេះ បានឲ្យដឹងថា លោកបានរំលាយសភាជាន់ទាប ដោយធ្វើឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង ជាមួយក្រុមបាតុករដឹកនាំដោយយុវជន និងយោធា ជាការតវ៉ាដែលបានបង្ខំឲ្យលោកភៀសខ្លួនចេញពីប្រទេសកោះនេះ។

ក្រឹត្យប្រធានាធិបតីនៅលើបណ្ដាញសង្គម Facebook បានឲ្យដឹងថា លោក Rajoelina វ័យ ៥១ឆ្នាំ បានពិគ្រោះជាមួយថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភា ប៉ុន្តែភាពស្របច្បាប់នៃចំណាត់ការរបស់លោក គឺមិនច្បាស់លាស់ឡើយ។

នៅក្នុងសុន្ទរកថាពីទីកន្លែងដែលមិនត្រូវបានប្រាប់ឲ្យដឹង កាលពីល្ងាចថ្ងៃចន្ទ លោក Rajoelina បានបដិសេធមិនព្រមចុះចេញពីតំណែង បើទោះបីជាមានការតវ៉ាជាច្រើនសប្តាហ៍របស់ក្រុមយុវជនជំនាន់ក្រោយ Gen Z ដែលទាមទារឲ្យលោកលាលែងពីតំណែង និងការប្រឆាំងពីសំណាក់កងទ័ពគ្រប់ទិសទីក៏ដោយ។

លោក Rajoelina បាននិយាយថា រូបលោកត្រូវបង្ខំផ្លាស់ទៅកន្លែងមានសុវត្ថិភាព ដោយសារតែមានការគំរាមកំហែងដល់អាយុជីវិត។ មន្ត្រីបក្សប្រឆាំង ប្រភពយោធា និងអ្នកការទូតបរទេសម្នាក់ បានប្រាប់សារព័ត៌មាន Reuters ថា លោកបានភៀសខ្លួនចេញពីប្រទេស កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក តាមយន្តហោះយោធាបារាំង។

តាមរយៈការប្រកាសដាច់ដោយឡែកមួយទៀត នៅលើបណ្ដាញសង្គម X លោក Rajoelina បានបញ្ជាក់ថា ការសម្រេចចិត្តរំលាយសភាជាតិដែលនឹងបើកផ្លូវឲ្យមានការបោះឆ្នោតថ្មីដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦០ថ្ងៃ គឺ «ចាំបាច់ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ» នៅក្នុងប្រទេសម៉ាដាហ្គាស្ការ។ លោកបានថ្លែងថា៖ «ប្រជាជនត្រូវតែមានឱកាសប្រើសិទ្ធិជាថ្មីម្ដងទៀត។ វាគឺដល់ពេលវេលារបស់យុវជនហើយ»។

តែមេបក្សប្រឆាំង នៅក្នុងរដ្ឋសភា បានជំទាស់ ដោយលោក Siteny Randrianasoloniaiko ដែលមានតួនាទីជាអនុប្រធានសភាផងដែរនោះ បាននិយាយថា៖ «ក្រឹត្យនេះមិនស្របច្បាប់នោះទេ។ ប្រធានរដ្ឋសភា បញ្ជាក់ថា លោកមិនត្រូវបានគេពិគ្រោះយោបល់ជាមួយឡើយ»៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm