ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជានឹងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលគ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើតាមប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ដែរថា កម្ពុជាក្នុងនាមជាប្រធា នប្ដូរវេនអាស៊ាន គាំទ្រនិងលើកទឹកចិត្តដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីខិតខំជំរុញការអ នុវត្តទស្សនាទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក អាចចេញជាសកម្មភាពជាក់ស្ដែង ព្រមទាំងបន្តខិតខំប្រឹ ងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជំរុញការបើកសេដ្ឋកិច្ចឡើងវិញ និងប្រកាន់ខ្ជាប់គោ លការណ៍កុងសង់ស៊ីសរបស់អាស៊ាន។
សម្ដេចតេជោបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាថ្លែងអំណរគុណដល់បណ្ដាប្រទេសនានាដែលតែងតែគាំទ្រព្រះរាជាណាចក្រកម្ពុជា ចំពោះការបំពេញតួនាទីស្នូលក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងទទួលស្គាល់នូវអត្ថិភាពដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជាក្នុងសហគមន៍អាស៊ាន៕
ដោយ៖ គង់ ឌិន