អេស្ប៉ាញ៖ បទឈប់បាញ់ មិនមានន័យថា និទណ្ឌភាពត្រូវមាន សម្រាប់ «អំពើប្រល័យពូជសាសន៍» នៅហ្កាហ្សា

2025/10/14 07:43:31 pm        46

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃអង្គារ (ទី១៤ ខែតុលា) នេះ ថា បទឈប់បាញ់ រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល មិនត្រូវបានមកដោយការផ្ដល់សេរីភាពដល់អ្នកដែលត្រូវទទួលខុសត្រូវ ចំពោះ «អំពើប្រល័យពូជសាសន៍» នៅក្នុងតំបន់ហ្កាហ្សានោះឡើយ។

នាយករដ្ឋមន្ត្រីសង្គមនិយម បាននិយាយក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Cadena Ser ថា៖ «សន្តិភាពមិនអាចមានន័យថា ត្រូវបំភ្លេចចោលនោះឡើយ ពោលគឺវាមិនមានន័យថា និទណ្ឌភាពត្រូវកើតមានឡើងនោះទេ»។

នៅពេលត្រូវបានសួរ អំពីលទ្ធភាពនៃការមានដំណើរការផ្លូវច្បាប់ ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu លោកបានបន្ថែមថា៖ «អ្នកដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងអំពើប្រល័យពូជសាសន៍ដែលត្រូវបានប្រព្រឹត្តិនៅតំបន់ហ្កាហ្សា ត្រូវតែបាននាំខ្លួនទៅកាត់ទោស ពោលគឺមិនអាចមាននិទណ្ឌភាពនោះទេ»។

គួរបញ្ជាក់ថា អេស្ប៉ាញដែលជាប្រទេសមួយក្នុងចំណោមប្រទេសរិះគន់ខ្លាំងបំផុត នៅអឺរ៉ុប ចំពោះការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានប្រកាសកាលពីខែកញ្ញាថា រដ្ឋអាជ្ញារបស់ខ្លួន នឹងស៊ើបអង្កេត «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ» នៅដែនដីប៉ាឡេស្ទីន ដោយសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ តុលាការបានចេញដីកាចាប់ខ្លួន លោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant។

ជាមួយគ្នានេះ លោក Sanchez ដែលបានចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ស្ដីពីតំបន់ហ្កាហ្សា ក្នុងប្រទេសអេហ្ស៊ីប កាលពីថ្ងៃចន្ទ បានបញ្ជាក់សារជាថ្មីថា ការហាមប្រាមអាវុធរបស់អេស្ប៉ាញ លើការដឹកជញ្ជូនទៅកាន់ និងពីអ៊ីស្រាអែល នៅតែមានដដែល៕

អត្ថបទដែលទាក់ទង

ការសិក្សាអាកាសធាតុរកឃើញថា ការឡើងកម្តៅផែនដី នឹងបន្ថែមថ្ងៃមហាក្តៅចំនួន ៥៧ថ្ងៃ ក្នុង ១ឆ្នាំ
2025/10/16 08:49:29 pm        1
កុមារឈឺនៅហ្កាហ្សារង់ចាំដោយអន្ទះសារ សុំជំនួយបើទោះបីជាមានបទឈប់បាញ់ក៏ដោយ
2025/10/16 08:35:40 pm        1
មនុស្សរាប់ពាន់នាក់នាំគ្នាតវ៉ានៅទីក្រុង Gabesប្រទេសទុយនីស៊ី ស្របពេលជួបវិបត្តិបរិស្ថាន
2025/10/16 08:34:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រកឃើញថ្មី អ្នកជំងឺផ្តាសាយបក្សី ប្រភេទ H5N1 លើ កុមារី អាយុ ៣ឆ្នាំ

2025/10/16 10:09:58 pm
​លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសទី២ នៃសាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណចំពោះកិច្ចសហការល្អ ដែលអាជ្ញាធរកម្ពុជាតែងផ្តល់ជូនអាជ្ញាធរកូរ៉េនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2025/10/16 09:12:27 pm
​កម្ពុជា ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសម្រេច បាននូវប្រទេសកម្ពុជាគ្មានមីន
2025/10/16 09:08:18 pm
​រយៈពេល១ឆ្នាំ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាការពារក្តីជូនជនក្រីក្រជាង៨៥០០ករណី
2025/10/16 09:02:37 pm
​ការសិក្សាអាកាសធាតុរកឃើញថា ការឡើងកម្តៅផែនដី នឹងបន្ថែមថ្ងៃមហាក្តៅចំនួន ៥៧ថ្ងៃ ក្នុង ១ឆ្នាំ
2025/10/16 08:49:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/16 11:47:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/09 11:11:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/14 06:13:20 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am