យោធា​សហរដ្ឋអាមេរិក​ហ្វឹកហាត់​ទាហាន​អ៊ុយ​ក្រែ​ន

2022/02/05 06:51:52 pm        1.1 K

​អ៊ុយក្រែន៖ ទាហាន​​អ៊ុយ​ក្រែ​ន​កំពុង​ទទួល​ការ​បណ្តុះបណ្តាល​ដោយ​យោធា​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​បង្រៀន​ពី​របៀប​ប្រើប្រាស់​អាវុធ​ដែល​រចនា​ឡើង​ដើម្បី​បំផ្លាញ​លេណដ្ឋាន​រឹងមាំ ជា​អាវុធ​មួយ​ប្រភេទ​ក្នុងចំណោម​អាវុធ​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បញ្ជូន​មក ដើម្បី​ជួយ​ដល់​ទី​ក្រុង​គៀវ​ក្នុង​ពេល​មានការ​ព្រួយបារម្ភ​កាន់​តែខ្លាំង​ឡើង លើ​ការឈ្លានពានរបស់រុស្ស៊ី​មក​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។

​ការ​ហ្វឹកហ្វឺន​ដែល​បាន​បើក​ឱ្យ​អ្នកសារព័ត៌មាន​ចូល​ថតបានធ្វើ​ឡើង​នៅ​ជាយក្រុង Lviv ភាគ​ខាងលិចប្រទេស​អ៊ុយ​ក្រែ​ន​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ប្រធាន​ផ្នែក​ហ្វឹកហ្វឺនយោធា​អ៊ុយ​ក្រែ​នលោក​វរសេនីយ៍ឯក Andriy Bestyuk បាន​សរសើរ​សព្វាវុធ​ប្រភេទ​នេះ​ដោយ​លោក​និយាយ​ថា វា​មាន​សមត្ថភាព​ក្នុង​ការបំផ្លាញ​រចនាសម្ព័ន្ធ​ដែល​សត្រូវ​អាច​លាក់ខ្លួន​។ អាវុធ​នេះ​ក៏​នឹង​បញ្ឈប់​រថពាស​ដែក​ក្នុង​ការ​វាយប្រហារ ហើយ​ប្រសិនបើ​ការ​ប្រយុទ្ធ​ស្ថិត​នៅ​ក្នុង​តំបន់​ទីក្រុង វា​នឹង​អនុញ្ញាត​ឱ្យ​យើងបាញ់​លើ​រចនាសម្ព័ន្ធ​នៅ​ខាងក្រោយ​ ដែល​មាន​សត្រូវ​លាក់ខ្លួន​។

​ខណៈ​កងកម្លាំង​របស់​ប្រទេស​រុស្ស៊ី​មាន​ទំហំ​ធំ និង​មាន​ឥទ្ធិពល​ជាង​ប្រទេស​អ៊ុយ​ក្រែ​ន ការបះបោរ​ដែល​គាំទ្រ​ដោយ​អាវុធ និង​ការហ្វឹក​ហ្វឺន​ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិកអាច​រារាំង​ការ​ការឈ្លានពាន​ទ្រង់ទ្រាយ​ធំ​។ ប្រទេស​រុស្ស៊ី​បាន​បដិសេធថា ខ្លួនគ្មាន​ផែនការ​សម្រាប់​ការវាយលុក​ប្រទេស​អ៊ុយ​ក្រែ​ន​នោះទេ ប៉ុន្តែ​បានទាមទារ​ការសន្យាពី​អង្គការ​ NATO ​ក្នុង​ការរក្សា​ប្រទេស​អ៊ុយ​ក្រែ​ន​មិន​ឲ្យ​ចូលក្នុង​សម្ព័ន្ធភាព​អង្គការ​នេះ បញ្ឈប់​ការដាក់​ពង្រាយ​អាវុធ​របស់ NATO ​នៅ​ជិត​ព្រំដែន​រុស្ស៊ី និង​ដក​កងកម្លាំង NATO ចេញពី​អឺរ៉ុប​ខាងកើត​។ ប៉ុន្តែ​អង្គការ NATO និង​សហរដ្ឋអាមេរិកចាត់ទុក​ការទាមទារទាំងនេះ​ថា មិនអាច​ទៅរួច៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm