ក្រុមឧស្សាហករជាតិ-អន្តរជាតិ បង្ហាញមោទនភាពលើខ្សែច្រវាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា

2025/10/15 06:59:51 pm        684

ក្រុមឧស្សាហករជាតិ-អន្តរជាតិ បង្ហាញនូវមោទនភាពរបស់ខ្លួន លើកិច្ចដំណើរការខ្សែច្រវាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្ម សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ស្របពេលសកម្មភាពអាជីវកម្មបានកំពុងកើតឡើងយ៉ាងផុលផុស និងក៏ដូចជាការនាំចេញ ខណៈ កម្ពុជាមានដៃគូសហការជាច្រើន។

ឧស្សាហករដែលចូលរួមក្នុងពិព័រណ៍អន្តរជាតិវិស័យសំណង់ និងឧស្សាហកម្មយានយន្ត នៅសាលពិព័រណ៍និងសន្និបាតកោះ ពេជ្រ ដែលចាប់ផ្តើមពីថ្ងៃទី ១៤-១៦ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ ឃើញថា សម្ទុះនៃការអភិវឌ្ឍ នៅកម្ពុជា មានសកម្មភាពងើបឡើងវិញ គាំទ្រដល់ទីផ្សារក្នុងស្រុក ជាពិសេសទីផ្សារសម្រាប់នាំចេញ ដោយកំពុងកំណើននាំចេញ យ៉ាងល្អប្រសើរ។ ចំណែកទាក់ទិនការវិនិយោគវិញ ឃើញថា កម្ពុជាបានកំពុងស្រូបយកឱកាសវិនិយោគជាហូហែរផងដែរ ដែលបាន ជំរុញដល់ការប្រកួតប្រជែងកាន់តែខ្លាំងក្លា។

ឧស្សាហករ លើកឡើងស្រដៀងគ្នាទៀតថា ចំណែការធ្វើពាណិជ្ជកម្មក្នុងស្រុក បន្ទាប់ពីការផ្ទុះឡើងបញ្ហាជម្លោះព្រំដែនជាមួយ ប្រទេសជិតខាង ឃើញថា ចលនារួបរួមជាតិមានសម្ទុះយ៉ាងខ្លាំងក្លា ក្នុងនោះសម្រាប់ផលិតកម្មក្នុងស្រុក ជាពិសេសសហគ្រាស និងសិប្បកម្ម មិនថាការផលិតរបស់របរប្រើប្រាស់ ការផលិតនំចំណី និងអាហារហូបចុកប្រចាំថ្ងៃនោះឡើយ ចំពោះប្រភេទទំនិញ មួយចំនួន ក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលទាំងនេះបានធ្វើឱ្យចលនាខ្សែច្រវាក់ផលិតកម្មក្នុងស្រុក កំពុងមាន សម្ទុះងើបឡើង គាំទ្រដល់ការអភិវឌ្ឍជាតិដូចជា ការផ្តល់នូវការងារ និងប្រាក់ចំណូលក្នុងសេដ្ឋកិច្ចជាដើម។

នៅក្នុងពិព័រណ៍អន្តរជាតិនេះដែរ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកឡើងក្នុងសន្និសីទ និងពិព័រណ៍វិស័យទឹកស្អាតអន្តរជាតិនៅកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ វិស័យសំណង់ និងឧស្សាហកម្មយានយន្តផងដែរ អំពីសាៈសំខាន់សម្រាប់ក្រុមហ៊ុនជាតិ និងអន្តរជាតិ នៃការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន ជាពិសេសផលិតផលបម្រើដល់វិស័យទឹកស្អាតជាដើម ខណៈកម្ពុជាកំពុងមានតម្រូវការច្រើន និងត្រូវដើរឱ្យទាន់នវានុវត្តន៍ និង បច្ចេកវិទ្យាថ្មីៗ, ហើយព្រឹត្តិការណ៍នេះដែរ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ៦.១ ដែលកំណត់ថា ទាំងអស់គ្នាត្រូវទទួលបានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ២០៣០។

សូមបញ្ជាក់ថា ជុំវិញការពិព័រណ៍អន្តរជាតិវិស័យសំណង់ និងឧស្សាហកម្មយានយន្តនេះ បានទាក់ទាញក្រុមហ៊ុនជាង ១០០ នៅជុំវិញ តំបន់ មកចូលរួមតាំងបង្ហាញនូវផលិតផលររបសខ្លួនរួមមាន៖ វិស័យទឹកស្អាត វិស័យសំណង់, ការរចនាប្រព័ន្ធថាមពលដោយ ប្រសិទ្ធិភាព, បច្ចេកវិទ្យាសំណង់ឌីជីថល, ផែនទីនគរូបនីយកម្ម និងយានយន្តជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm