ប្រធានាធិបតីស៊ីរី លោក al-Sharaa នឹងជួបលោក Putin ប្រធានាធិបតីរុស្ស៊ីនៅក្រុងមូស្គូ នៅថ្ងៃពុធនេះ

2025/10/15 07:18:12 pm        128

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសស៊ីរីរាយការណ៍ថា ប្រធានាធិបតីប្រទេសស៊ីរី លោក Ahmed al-Sharaa នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅថ្ងៃពុធនេះ ដើម្បីជួបជាមួយលោកប្រធានាធិបតី Vladimir Putin ជាផ្នែកមួយនៃការជំរុញផ្នែកការទូតដ៏ទូលំទូលាយ ដើម្បីពង្រឹងភាពស្របច្បាប់ជាអន្តរជាតិរបស់រដ្ឋាភិបាលអន្តរកាលទីក្រុងដាម៉ាស។

វានឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ លោក al-Sharaa ទៅកាន់ទីក្រុងមូស្គូ ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់អតីតរបប លោក Bashar al-Assad ដែលកងកម្លាំងរបស់ លោក al-Sharaa បានបណ្តេញចេញកាលពីខែធ្នូ។

ទីភ្នាក់ងារសារព័ត៌មាន SANA របស់ប្រទេសស៊ីរី បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីរបស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក al-Sharaa និងលោក Putin នឹងពិភាក្សាអំពី «ការវិវឌ្ឍន៍ក្នុងតំបន់ និងអន្តរជាតិ» និង «វិធីពង្រឹងកិច្ចសហប្រតិបត្តិការ»។ សេចក្តីរាយការណ៍បាននិយាយថា លោក Al-Sharaa ក៏នឹងជួបជាមួយសមាជិកនៃសហគមន៍ស៊ីរីដែលរស់នៅក្នុងប្រទេសរុស្ស៊ីផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីស៊ីរីដែលបាននិយាយថា លោក al-Sharaa នឹង ពិភាក្សាស្តីពីវត្តមាននៅបន្តនៃមូលដ្ឋានកងទ័ពជើងទឹករបស់រុស្ស៊ីនៅតំបន់ Tartous និងមូលដ្ឋានទ័ពអាកាសរបស់ប្រទេសនេះនៅតំបន់ Khmeimim ។ ប្រភពព័ត៌មានបាននិយាយបន្ថែមថា លោក al-Sharaa ក៏មានផែនការស្នើសុំជាផ្លូវការឱ្យទីក្រុងមូស្គូប្រគល់ខ្លួនលោក al-Assad ដែលកំពុងរស់នៅក្នុងការនិរទេសជាមួយគ្រួសារក្នុងទីក្រុងមូស្គូចាប់តាំងពីការភៀសខ្លួនចេញពីប្រទេសស៊ីរី ក្នុងខែធ្នូ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm