កង្វះខាតប្រេងឥន្ធនៈនៅបូលីវី បង្កឲ្យមានជួរយានយន្តដ៏វែងនៅស្ថានីយ៍ និងកើនឡើងការខកចិត្តជាសាធារណៈ

2025/10/15 07:20:20 pm        89

ប្រទេសបូលីវី កំពុងរកមធ្យោបាយដោះស្រាយកង្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ ដែលបានធ្វើឱ្យជាប់គាំងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងបានបង្កឱ្យមានការតវ៉ានិងភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងនៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែតុលា។

ជួរដ៏វែងនៃយានយន្តរង់ចាំចាក់ប្រេងម៉ាស៊ូតនិងប្រេងសាំងបានកើតមាននៅទូទាំងទីក្រុងធំៗ ដោយអ្នកបើកបរមួយចំនួនត្រូវរង់ចាំជាច្រើនថ្ងៃដើម្បីចាក់ប្រេង។ នៅទីក្រុង El Alto វីដេអូថតដោយយានដ្រូនបានបង្ហាញពីជួរដ៏វែងនៅស្ថានីយ៍បម្រើសេវាប្រេងឥន្ធនៈ ខណៈនៅក្នុងទីក្រុង Cochabamba សហជីពដឹកជញ្ជូនបានចាប់ផ្តើមបិទផ្លូវ និងដើរដង្ហែរក្បួនទាមទារឱ្យរដ្ឋាភិបាលមានចំណាត់ការបន្ទាន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Bolivian El Deber បានឲ្យដឹងថា នៅទីក្រុង Santa Cruz រថយន្តដឹកប្រេងប្រហែល៦០០គ្រឿងផ្ទុកដោយប្រេងម៉ាស៊ូត និងប្រេងសាំង នៅតែឈប់ស្ងៀមរយៈពេលជាច្រើនថ្ងៃរង់ចាំការអនុញ្ញាតឱ្យចូលនិងទម្លាក់ប្រេងនៅរោងចក្រចម្រាញ់ប្រេង Palmasola ដែលផ្ទុកប្រេងឥន្ធនៈរួមគ្នាប្រហែល២០លានលីត្រ ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ប្រទេសក្នុងរយៈពេល៦ទៅ ៨ ថ្ងៃ។ ក្រុមហ៊ុនប្រេងរដ្ឋ YPFB បានទទួលស្គាល់ថាការពន្យារពេលក្នុងការទម្លាក់ប្រេងគឺដោយសារតែការបង់ប្រាក់នៅមិនទាន់បានសងនៅឡើយទៅឲ្យក្រុមហ៊ុនផ្គត់ផ្គង់។

នៅក្នុងទីក្រុង Santa Cruz ការដឹកជញ្ជូនសាធារណៈត្រឹមតែ៦០ភាគរយប៉ុណ្ណោះនៅបម្រើសេវា ដោយសារតែកង្វះប្រេងឥន្ធនៈ។ ក្នុងចំណោមឧស្សាហកម្មដែលរងផលប៉ះពាល់ដោយកង្វះប្រេងឥន្ធនៈមានវិស័យសំខាន់ៗដូចជាវិស័យដឹកជញ្ជូន សំណង់ និងកសិកម្ម។

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm