បក្សនយោបាយ អ្នកឃ្លាំមើល និងមន្រ្ដីរបស់ថៃ៖ ការប្រើប្រាស់សំឡេងបំភិតបំភ័យជាការ​រំលោភ​សិទ្ធិ​មនុស្សធ្ងន់ធ្ងរ

2025/10/15 07:29:28 pm        301

ជាបន្តបន្ទាប់ ក្រោយពីបានឃើញញត្តិបន្ទាន់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ដាក់បណ្តឹងទៅឧត្តមស្នងការអង្គការសប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសពាក់ព័ន្ធទៅនឹងការប្រើប្រាស់សំឡេងរំខាន បំភិត​បំភ័យ​ និងយាយីផ្លូវចិត្តដល់ប្រជាជនកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បក្សនយោបាយ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និង សមាជិក​ព្រឹទ្ធ​សភា​ថៃ ​បានជំរុញឱ្យក្រសួងការបរទេសថៃ ពិនិត្យមើលករណីយនេះ ខណៈការ​ប្រើប្រាស់​សំឡេង​បំភិត​បំភ័យ​បែប​នេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

តាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឱ្យដឹងថា យោង​តាម​កាសែត Khaosod English ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អំពីការលើកឡើងរបស់ លោក Kannavee Suebsaeng ប្រធានគណបក្សយុត្តិធម៌ និងលោក Natthapong Nat Ruangpanywauth ប្រធានគណបក្សប្រជាជន លើករណីការប្រើប្រាស់សំឡេងរំខាន ដែល​ជា​ទម្រង់​នៃ​ការបំភិតបំភ័យ និង យាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺ​ជាការ​រំលោភ​សិទ្ធិមនុស្ស និងច្បាប់ អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គូសបញ្ជាក់ថា នេះគឺជាបុគ្គលទី៤ និងទី៥ ហើយបន្ទាប់ពី​លោក​ជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ និងឧត្តមមន្ត្រី​នៃ​ការិយាល័យ​មហា​អយ្យការ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើល​សិទ្ធិ​មនុ​ស្ស​ប្រចាំ​ប្រទេស​ថៃ ​ដោយបានទទួលស្គាល់ថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញា​ប្រឆាំង​ទារុណ​កម្ម និងការប្រព្រឹត្តមកលើខ្លួន ឬ ទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬ​បន្ថោកបន្ទាប (CAT)។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដកស្រង់ខ្លឹមសារការលើកឡើងរបស់ លោក Kavannavee Suebsaeng ដោយលោកបានលើកឡើងថា៖«ការប្រើប្រាស់ធុងបាស់ ក្នុង​ការ​បន្លឺ​សំឡេង​ ខ្មោច គឺជាការរំលោភសិទ្ធិមនុស្ស និងជាការជាន់ឈ្លីកិត្តិយសមនុស្ស។ ពួក​យើង​គួរ​ត្រឡប់​មក​គោរពតាមកិច្ច ព្រមព្រៀងបទឈប់បាញ់ និងប្រើ​ប្រាស់​វេទិកា​អន្តរជាតិ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ លោកបញ្ជាក់ថា ប្រសិនបើគ្មានរឿងនេះកើតឡើង គឺជាការល្អ។ អ្នកលេងបណ្តាញ​សង្គម​ និងយោធា ព្រមទាំងរាជរដ្ឋាភិបាល មិនត្រូវគាំទ្រសកម្មភាពរបៀបនេះឡើយ»។

ចំណែក លោក Natthapong Ruangpanywauth បានព្រមាន​ថា​ «សកម្ម​ភាព​ប្រើ​ប្រាស់​ធុង​បាស់​ចាក់ សំឡេងខ្មោច និងយន្តហោះចម្បាំងទោះបីជាក្នុងគោលបំណងអ្វីក៏ដោយ គឺប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្តរបស់ប្រជាជនកម្ពុជា រំលោភច្បាប់អន្តរជាតិ និងធ្វើឱ្យខូច​មុខ​មាត់​ប្រទេស​ថៃ​លើ​ឆាក​អន្តរជាតិ​។ លោកបានបញ្ជាក់បន្ថែមថា ដោយតំបន់នោះស្ថិតក្រោមច្បាប់អាជ្ញាសឹក រាជរដ្ឋាភិបាល និងយោធាត្រូវទទួលខុសត្រូវ ក្នុងការទប់ស្កាត់សកម្មភាព ដែលអាច​បង្កើន​ភាព​តាន​តឹង​»។

ចំណែក លោកជំទាវ Angkhana Neelapaijit សមាជិក​ព្រឹទ្ធសភា​ប្រទេស​ថៃ​ក៏​បាន​បញ្ជាក់​ដែរ​ថា «រាជ​រដ្ឋាភិបាលថៃ គួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណាបង្កឱ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះ​ពាល់​ដល់ផ្លូវចិត្តរបស់ប្រជាជនទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេស​ក្រុម​ងាយ​រង​គ្រោះ ដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្តក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និង​ការ​ប្រព្រឹត្ត​មកលើខ្លួន ឬទណ្ឌកម្ម ឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែល​ប្រទេសថៃជារដ្ឋភាគី។ លោកជំទាវ បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យ​មើល​លើ​ករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាម​ព្រំដែន​ថៃ​ចូលទៅក្នុងប្រទេសកម្ពុជា»។

ជាមួយគ្នានេះទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ លោក Sunai Phasuk ទទួល​ស្គាល់ថាការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និង​យាយី​​ផ្លូវ​ចិត្ត​ប្រជាជន​កម្ពុជា នៅព្រំដែនកម្ពុជា-ថៃ ដែលទង្វើទាំងនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោម​អនុ​សញ្ញា​ប្រឆាំង​ទារុណ​កម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែល ឃោរឃៅ អមនុស្ស​ធម៌ ឬបន្ថោកបន្ទាប (CAT)។

សូម​បញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១១ ខែតុលានេះ បាន​ដាក់​បណ្តឹង​ទៅ​ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេស​ស្វ៊ីស អំពីការប្រើប្រាស់​សំឡេង​រំខាន​របស់​យោធាថៃ​មក​លើ​ប្រជាជន​កម្ពុជា​នៅ​ភូមិ​ជោគជ័យ និងព្រៃចាន់ ហើយក៏បាន​អញ្ជើញ​ឧត្តម​ស្នងការ​នេះ​ចុះម​ក​សង្កេត​ការណ៍​ដោយ​ផ្ទាល់​អំពី​ការ​រំលោភសិទ្ធិមនុស្ស ពីសំណាក់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm