កំពង់ឆ្នាំង៖ ថ្នាក់ដឹកនាំខេត្ត សាលាដំបូងខេត្ត និង សមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្រ្ត នៃខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប១៣ឆ្នាំ នៃការយាងចូលទិវង្គត់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប១៣ឆ្នាំ បានប្រព្រឹត្តិទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសានាដោយបានធ្វើពិធីបង្សុកូលឧទ្ទិសបួងសួងថ្វាយនូវមហាព្រះរាជកុលសលព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ៕
