ទិន្នន័យ៖ ការលក់រថយន្តអគ្គិសនីទូទាំងពិភពលោក បានឈានដល់កំណត់ត្រា ២,១លានគ្រឿង ក្នុងខែកញ្ញា

2025/10/15 08:58:49 pm        114

ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកល Rho Motion បាននិយាយនៅថ្ងៃពុធ (១៥ តុលា) នេះថា ការលក់រថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំងហាយប្រ៊ីដ (Hybrid) នៅទូទាំងពិភពលោក បានកើនឡើង ២៦% ក្នុងខែកញ្ញាធៀបនឹងឆ្នាំមុន ដល់កំណត់ត្រាខ្ពស់ចំនួន ២,១លានគ្រឿង ដែលជំរុញដោយតម្រូវការខ្លាំងនៅប្រទេសចិន និងការប្រញាប់ទិញឱ្យបានមុនដាច់ពន្ធក្នុងស្រុករបស់អាមេរិក។

លោក Charles Lester ប្រធានគ្រប់គ្រងទិន្នន័យរបស់ Rho Motion បាននិយាយថា ចិន មានចំនួនប្រហែល ២ ភាគ ៣ នៃការលក់ទូទាំងពិភពលោក ក្នុងចំនួនប្រហែល ១,៣លានគ្រឿង ខណៈអាមេរិកខាងជើងក៏បានឈានដល់កំណត់ត្រាមួយផងដែរ នៅពេលអ្នកទិញរបស់សហរដ្ឋអាមេរិក បានសម្រុកទិញរថយន្ត មុនពេល "ពន្ធអាករលើកទឹកចិត្ត" ផុតកំណត់។

គិតជាតួលេខក្នុងខែកញ្ញា — ការលក់រថយន្តរបស់ចិន បានកើនឡើងប្រហែល ១,៣លានគ្រឿង ហើយការលក់នៅអឺរ៉ុប កើនបាន ៣៦% ដល់ ៤២៧,៥៤១គ្រឿង ខណៈការលក់នៅអាមេរិកខាងជើង កើនឡើង ៦៦% ដល់ប្រហែល ២១៥.០០០គ្រឿង ចំណែកការលក់សរុបនៅកន្លែងផ្សេងទៀតទូទាំងពិភពលោក បានកើនឡើង ៤៨% ដល់ ១៥៣.៥៩៤គ្រឿង។

ចិនគឺជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ហើយមានចំនួនច្រើនជាងពាក់កណ្តាលនៃការលក់រថយន្ត EV សកល នៅក្នុងទិន្នន័យរបស់ Rho Motion រួមមានរថយន្តអគ្គិសនីសុទ្ធ និងហាយប្រ៊ីដ។ ជាធម្មតា ខែកញ្ញាជាខែដ៏មមាញឹកបំផុតរបស់ចិន សម្រាប់ការទិញរថយន្ត ដោយសារអ្នកទិញសម្រុក "ដូរចាស់យកថ្មី" (Trade-in) ក្រោមការឧបត្ថម្ភធនពាណិជ្ជកម្ម មុនពេលតំបន់មួយចំនួនចាប់ផ្តើមបញ្ឈប់អត្ថប្រយោជន៍ទាំងនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm