ប្រមុខអង្គការណាតូលោក Mark Rutte និយាយនៅថ្ងៃពុធនេះ មុនជំនួបជាមួយក្រុមរដ្ឋមន្រ្តីការពារជាតិថា សម្ព័ន្ធមិត្តយោធា និងសហភាពអឺរ៉ុប កំពុងធ្វើការរួមគ្នានៅក្នុងកិច្ចខិតខំរបស់ពួកគេ ដើម្បីបង្កើតជញ្ជាំងដ្រូន ការពារប្រទេសសមាជិកពីការឈ្លានពានយានដ្រូន ។

នៅពេលសួរថាតើពួកគេកំពុងបង្កើនកិច្ចខិតខំទ្វេដងឬ លោក Rutte និយាយថា សហភាពអឺរ៉ុប និងអង្គការណាតូ មាននូវវិធីសាស្រ្តទីផ្សារផ្ទៃក្នុង និងធ្វើឲ្យប្រាកដថា ប្រាក់មាននៅទីនោះ ។
ពេលធ្វើដំណើរមកដល់ រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក John Healy និយាយនាថ្ងៃពុធនេះថា យន្តហោះចម្បាំងប្រទេសរបស់លោក នឹងបន្តហោះហើរលើដែនអាកាសប្រទេសប៉ូឡូញរហូតដល់ដំណាច់ឆ្នាំនេះ ស្របពេលដែលការប្តេជ្ញាចិត្តរបស់អង់គ្លេសចំពោះបេសកកម្មឆ្មាំខាងកើត ត្រូវបានបន្ត ។
លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលចូលរួមជំនួបក្រុមរដ្ឋមន្រ្តីការពារជាតិអង្គការណាតូនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា ពួកយើងនឹងបង្កើនការផលិតយានដ្រូនសម្រាប់អ៊ុយក្រែនផងដែរ ៕
