ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ព្រួយបារម្ភ ខណៈ​នគរបាល​សាសនា​ចាប់ផ្តើម​ឃ្លាំមើល​

2022/02/05 07:34:14 pm        192

​អាហ្វហ្គានីស្ថាន៖ ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​ចូល​កាន់កាប់​ទីក្រុង​កា​ប៊ុលកាលពី​ខែសីហា​ឆ្នាំមុន និង​បាន​ដណ្តើម​គ្រប់គ្រង​ប្រទេស​នេះ ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ពិភពលោក​បាន​កំពុង​ឃ្លាំមើលថា​ តើ​ក្រុម​នេះ​នឹង​ដាក់​ឡើងវិញ​នូវ​ការគ្រប់គ្រង​ដ៏​ឃោរឃៅ​របស់​ពួកគេ ដូច​កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដែរឬទេ​។

ក្រុម​តា​លី​បង់​និយាយ​ថា លើក​នេះ​ជុំវិញ​យុទ្ធសាស្ត្រ​របស់​ពួកគេ​ខុសប្លែក​ពី​លើក​មុន ដោយ​ក្រុម​តា​លី​បង់​ចេញទៅ​និយាយ​ជាមួយ​ប្រជាជន​។ នៅ​ក្នុង​ក្រុង Herat នគរបាល​ក្រុម​តា​លី​បង់​បាន​នឹង​កំពុង​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​។ ក្នុង​ករណី​ខ្លះ​ពួកគេ​ណែនាំ​ប្រជាជន​ឲ្យ​គោរព​តាមច្បាប់​អ៊ីស្លាម​។​ ​ប្រធាន​ផ្នែក​លើកកម្ពស់​គុណធម៌ និង​ការពារ​ភាព​អមនុស្សធម៌​នៅ​ទីក្រុង Herat អះអាង​ថា កងកម្លាំង​របស់​លោក​នឹង​មិន​បង្ខំ​ប្រជាជន​ឱ្យ​ផ្លាស់ប្តូរ​របៀប​រស់​នៅ​រ​បស់​ពួកគេ​ឡើយ​។ លោក​និយាយ​ថា យើង​មិនបាន​បញ្ជា ឬ​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ស្វែងរក​ក្នុង​ទូរស័ព្ទ​របស់​ប្រជាជន ឬ​ពិនិត្យមើល​ម៉ូដ​សក់​របស់​ពួកគេ ឬ​មិន​គោរព​នរណា​ម្នាក់​នោះ​ទេ​។ ​ទីភ្នាក់ងារ​នេះ​មាន​ភារកិច្ច​ធានា​ឱ្យ​ប្រជាជន​គោរព​តាមច្បាប់​អ៊ីស្លាម​។

ក្នុងអំឡុង​ការគ្រប់គ្រង​កាលពី​លើក​មុន​របស់​ក្រុម​តា​លី​បង់ ក្រុម​នេះ​បាន​អនុវត្ត​ការ​បកស្រាយ​ដ៏​ឃោរឃៅ​នៃ​ច្បាប់​អ៊ីស្លាម​។ នគរបាលក្រុម​តា​លី​បង់ធ្លាប់​ដើរល្បាត​តាម​រថយន្ត និង​ដាក់ទោស​បុគ្គល​ណា​ដែល​ពួកគេ​ចាត់ទុកថា​ ជាការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​។ បុរស​មិន​ត្រូវបាន​គេ​អនុញ្ញាតឱ្យ​កោ​ពុកមាត់ ហើយ​ការប្រគុំ​តន្ត្រី​ប្រភេទ​ណាក៏ដោយត្រូវបាន​ហាមឃាត់​។ ក្រុម​តា​លី​បង់បាន​បដិសេធ​ក្មេងស្រី និង​ស្ត្រីមិន​ឲ្យ​ទទួលបាន​ការអប់រំ ហើយបាន​រារាំង​ពួកគេ​ពី​ជីវិត​សាធារណៈ​។ ក្រុម​នេះ​តម្រូវឱ្យ​ស្ត្រី​ពាក់​ស្បៃ​គ្របដណ្តប់​រាងកាយ និង​មុខ​។ ខណៈ​ក្រុម​តា​លី​បង់ទទូចថា​ ពួកគេ​នឹង​គោរព​សិទ្ធិ​ស្ត្រី​នៅពេលនេះ ប៉ុន្តែ​ស្ត្រីអា​ហ្វ​ហ្គា​នី​ស្ថាន​នៅតែ​ប្រឈម​នឹង​ការ​រឹតត្បិត​ជាច្រើន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm