សាកសពចំណាប់ថ្នូរ ៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណក្រោយវិលត្រឡប់មកកាន់អ៊ីស្រាអែលវិញ

2025/10/15 10:36:31 pm        77

ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាកសពចំណាប់ថ្នូរអ៊ីស្រាអែល ៣នាក់ ដែលត្រូវបានប្រគល់ជូនមកវិញដោយក្រុមហាម៉ាស ត្រូវបានកំណត់អត្តសញ្ញាណនៅថ្ងៃពុធនេះ ។

សាកសពស្លាប់ទាំងនេះ ត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Tamir Nimrodi វ័យ ២០ឆ្នាំ ដែលជោគវាសនារបស់លោកពុំត្រូវបានគេដឹងច្បាស់នោះទេ រហូតដល់សាកសពរបស់លោកត្រូវបានបញ្ជាក់អត្តសញ្ញាណ លោក Uriel Baruch វ័យ ៣៥ឆ្នាំ ដែលត្រូវបានសម្លាប់នៅក្នុងពិធីបុណ្យតន្រ្តី Nova ដោយក្រុមជីវពលប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ហើយសាកសពរបស់លោក ត្រូវបាននាំយកទៅកាន់តំបន់ហ្កាហ្សា លោក Eitan Levi វ័យ ៥៣ឆ្នាំ ដែលបានបាត់ខ្លួនអស់រយៈពេលជាង ២ខែ ក្រោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា មុនពេលកងទ័ពអ៊ីស្រាអែលជូនដំណឹងទៅកាន់គ្រួសាររបស់លោកថា លោកបានស្លាប់ ហើយសាកសពរបស់លោកត្រូវបានរក្សាទុកដោយក្រុមហាម៉ាស ។

សាកសពចំណាប់ថ្នូរទី ៥ដែលត្រូវបានប្រគល់ដោយក្រុមហាម៉ាសកាលពីយប់កន្លងទៅ នៅមិនទាន់កំណត់អត្តសញ្ញាណនោះទេ ហើយសារព័ត៌មានអ៊ីស្រាអែល រាយការណ៍ថា មាននូវភាពស្រពិចស្រពិលចំពោះថាតើគាត់ជាចំណាប់ថ្នូរ ឬក៏មិនមែន ។

មកទល់នឹងពេលនេះ ក្រុមហាម៉ាស បានប្រគល់ចំណាប់ថ្នូររស់ ២០នាក់ និងសាកសពចំណាប់ថ្នូរ ៨នាក់ ក្រោមកិច្ចព្រមព្រៀងរៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា នៅសេសសល់សាកសព ២០នាក់ទៀត ដែលក្រុមជីវពលអ៊ិស្លាមមួយនេះ បានប្តេជ្ញាចិត្តថានឹងប្រគល់ជូន ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ។

កាលពីថ្ងៃចន្ទកន្លងទៅ អ៊ីស្រាអែលបាន ដោះលែងជនជាតិប៉ាឡេស្ទីនជិត ២ពាន់នាក់ រួមទាំងអ្នកទោសរាប់រយនាក់ដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិត ចេញពីមន្ទីរឃុំឃាំងរបស់ខ្លួន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ថ្នូរ ជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm