លោក Trump គំរាមដំឡើងពន្ធលើអេស្ប៉ាញ ជុំវិញការបដិសេធមិនបង្កើនចំណាយក្នុងវិស័យការពារជាតិរបស់ណាតូ

2025/10/15 10:44:54 pm        65

លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ (ទី១៤ ខែតុលា) បានគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្ម ក្នុងនោះរួមទាំងការដំឡើងពន្ធផងដែរ ប្រឆាំងនឹងប្រទេសអេស្ប៉ាញ ដោយបញ្ជាក់ថា លោកមិនសប្បាយចិត្ត ចំពោះការបដិសេធរបស់ប្រទេសនេះ ក្នុងការមិនបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយ ហើយបានចាត់ទុកទង្វើនេះថា ជាការមិនគោរព ចំពោះអង្គការណាតូ (NATO)។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា៖ «ខ្ញុំមិនសប្បាយចិត្តជាមួយប្រទេសអេស្ប៉ាញឡើយ។ នេះគឺជាប្រទេសតែមួយគត់ដែលមិនបានបង្កើនកម្រិតចំណាយដល់ ៥ភាគរយ។ ដូច្នេះ ខ្ញុំមិនសប្បាយចិត្តជាមួយអេស្ប៉ាញទេ»។ លោក Trump បានបន្ថែមថា៖ «ខ្ញុំកំពុងគិតផ្តល់ឲ្យពួកគេនូវការដាក់ទណ្ឌកម្មពាណិជ្ជកម្ម តាមរយៈការដំឡើងពន្ធ ដោយសារតែអ្វីដែលពួកគេបានធ្វើ ហើយខ្ញុំគិតថា ខ្ញុំអាចនឹងធ្វើបែបនោះ»។

គួរបញ្ជាក់ថា លោក Trump បានជំរុញសមាជិករបស់អង្គការណាតូម្តងហើយម្តងទៀតឲ្យចំណាយបន្ថែមទៀត លើការការពារផ្ទាល់ខ្លួនរបស់ពួកគេ ហើយបង្ហាញភាពមិនច្បាស់លាស់ ជុំវិញឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជួយដល់សមាជិកដែលមិនចំណាយគ្រប់គ្រាន់។ លោកបាននិយាយកាលពីសប្តាហ៍មុន ខណៈពេលដែលជួបជាមួយប្រធានាធិបតីហ្វាំងឡង់ថា អង្គការណាតូគួរតែពិចារណាដកអេស្ប៉ាញចេញពីសម្ព័ន្ធភាពយោធាមួយនេះ ជុំវិញការបដិសេធមិនយល់ព្រម ចំពោះការប្តេជ្ញាចិត្តថ្មី។

ដោយលើកឡើងពីការគំរាមកំហែងដ៏ធំដែលបង្កឡើងដោយរុស្ស៊ី ចាប់តាំងពីមានការឈ្លានពានលើអ៊ុយក្រែនឆ្នាំ២០២២ សមាជិកណាតូ បានអះអាងថា ការប្តេជ្ញាចិត្តចំណាយពីមុនរបស់ពួកគេចំនួន ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) គឺមិនគ្រប់គ្រាន់ទៀតឡើយ។

អេស្ប៉ាញ គឺជាសមាជិកតែមួយគត់នៃសម្ព័ន្ធភាពមានសមាជិក ៣២ប្រទេសដែលមិនប្តេជ្ញាបង្កើនការចំណាយយោធាដល់ ៥ភាគរយនៃ GDP។ ហើយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានធានាការលើកលែងនៅនាទីចុងក្រោយ នៅពេលនោះ ដោយនិយាយថា អេស្ប៉ាញនឹងចំណាយត្រឹមតែ ២,១ភាគរយប៉ុណ្ណោះ ដែលលោកចាត់ទុកថា គឺ «គ្រប់គ្រាន់ និងប្រាកដនិយម»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm