ទីក្រុងហាណូយ មានករណីគ្រុនឈាមកើនឡើង ក្រោយភ្លៀងធ្លាក់ខ្លាំង

2025/10/15 10:53:57 pm        59

ភ្លៀងធ្លាក់ខ្លាំងយ៉ាងយូរ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានធ្វើឲ្យហានិភ័យកើនឡើងកាន់តែខ្ពស់ពីការមានជំងឺគ្រុនឈាម ក្នុងសហគមន៍មូលដ្ឋានរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជំរុញឲ្យការត្រួតពិនិត្យ និងការចូលមន្ទីរពេទ្យកើនឡើងខ្លាំង។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហាណូយ បានឲ្យដឹងថា ទីក្រុងនេះបានកត់ត្រាករណីជំងឺគ្រុនឈាមចំនួន ៣៣៦ករណី កាលពីសប្តាហ៍មុន។ ក្រុមនៃការផ្ទុះឡើងថ្មីចំនួន ១៧ករណី ត្រូវបានរកឃើញ ខណៈដែលក្រុមនៃអ្នកជំងឺគ្រុនឈាមសកម្ម ៣០ករណី កំពុងត្រូវបានតាមដាននៅទូទាំងទីក្រុងនេះ។

មន្ទីរពេទ្យជាតិ សម្រាប់ជំងឺត្រូពិក បានទទួលអ្នកជម្ងឺគ្រុនឈាមដែលមានចំនួនកើនឡើង ក្នុងនោះរួមមានទាំងអ្នកជំងឺមួយចំនួន ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយមានអាការល្ហិតល្ហៃ និងហូរឈាមខ្លាំង។

គួរបញ្ជាក់ថា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុងលេខ ១០ និងលេខ ១១ សត្វមូសបានកើតឡើងយ៉ាងច្រើន សូម្បីតែនៅទីក្រុងហាណូយ។ លោកវេជ្ជបណ្ឌិត Nguyen Thanh Binh អនុប្រធាននាយកដ្ឋានមេរោគ និងប៉ារ៉ាស៊ីតវិទ្យា បាននិយាយថា បច្ចុប្បន្នមន្ទីរពេទ្យ កំពុងព្យាបាលអ្នកជម្ងឺគ្រុនឈាមចំនួន ១៧នាក់ ដែលទាំងអស់ត្រូវបានតាមដានយ៉ាងដិតដល់រៀងរាល់ ៣ម៉ោងម្តង។

ទឹកជំនន់នាពេលថ្មីៗនេះ និងទឹកមិនទាន់ស្រកអស់ ក្នុងខេត្តភាគខាងជើង បានបង្កជាលក្ខខណ្ឌអំណោយផលដល់ការកកំណើតរបស់សត្វមូស ដែលធ្វើឲ្យមានហានិភ័យកាន់តែខ្ពស់នៃការកើតជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm