សារព័ត៌មាន Reuters បានរាយការណ៍ថា យោធាអ៊ីស្រាអែល បញ្ជាក់ថា សាកសពមា្នក់ ក្នុងចំណោមសពទាំង ៤រូប ដែលខ្លួនបានទទួល កាលពីថ្ងៃអង្គារ (ទី១៤ ខែតុលា) ពីក្រុមហាម៉ាស មិនត្រូវនឹងអត្តសញ្ញាណរបស់ចំណាប់ថ្នូរណាម្នាក់ឡើយ។
ក្រុមគ្រួសារនៃសាកសពទាំងនោះ បាននិយាយនៅថ្ងៃពុធនេះថា សាកសពចំណាប់ថ្នូរអ៊ីស្រាអែល ៣នាក់ក្នុងចំណុម ៤នាក់ នៅតំបន់ហ្កាហ្សាដែលប្រគល់ត្រលប់មកវិញដោយក្រុមហាម៉ាស កាលពីល្ងាចថ្ងៃអង្គារត្រូវបានកំណត់អត្តសញ្ញាណរួចហើយ បន្ទាប់ពីមានការបញ្ជាក់ពីអត្តសញ្ញាណដោយការធ្វើកោសល្យវិច័យ៕


