លោក Trump បញ្ជាក់ថា នឹងមិន «ខ្ជះខ្ជាយពេលវេលា» ជាមួយអាហ្សង់ទីន បើលោក Milei បរាជ័យពាក់កណ្តាលអាណត្តិ

2025/10/16 12:03:05 am        361

លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ (ទី១៤ ខែតុលា) បានបញ្ជាក់ថា ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រទេសអាហ្សង់ទីន ពឹងផ្អែកជោគជ័យនៃគណបក្សកាន់អំណាចរបស់លោក Javier Milei នៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នាខែនេះ ដោយនិយាយថា លោកនឹងមិនខ្ជះខ្ជាយពេលវេលានោះឡើយ ប្រសិនបើគណបក្សរបស់លោកប្រធានាធិបតីរូបនោះមិនទទួលបានជ័យជម្នះ។

លោក Trump និងលោក Milei បានជួបគ្នានៅសេតវិមាន ពោលគឺត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ដល់ប្រទេសអាមេរិកខាងត្បូងមួយនេះ។

មុនអាហារថ្ងៃត្រង់នៅសេតវិមានជាមួយលោក Milei និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក Trump លោក Trump បាននិយាយថា៖ «ខ្ញុំនៅជាមួយបុរសម្នាក់នេះ ព្រោះទស្សនវិជ្ជារបស់លោក គឺត្រឹមត្រូវ ហើយគាត់អាចនឹងឈ្នះវា (ការបោះឆ្នោតមុនអាណត្តិ)។ គាត់អាចមិននឹងឈ្នះ ប៉ុន្តែខ្ញុំគិតថា គាត់នឹងឈ្នះ ហើយប្រសិនបើគាត់ឈ្នះ យើងបន្តនៅជាមួយគាត់ ហើយប្រសិនបើគាត់មិនឈ្នះទេ ពួកយើងនឹងទៅ»។

ការកត់សម្គាល់របស់លោក Trump បានធ្វើឲ្យទីផ្សារអាហ្សង់ទីនប្រែប្រួល ដែលត្រូវបានជំរុញដោយកញ្ចប់ជំនួយត្រូវបានប្រកាសនាពេលថ្មីៗនេះ ពីសំណាក់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent។ ចំណុចសំខាន់នៃកិច្ចព្រមព្រៀងនោះ គឺការដោះដូររូបិយប័ណ្ណ ២០ពាន់លានដុល្លារជាមួយធនាគារកណ្តាលរបស់អាហ្សង់ទីន ដោយប្តូរប្រាក់ដុល្លារអាមេរិកជាប្រាក់ប៉េសូ។ ទីផ្សារភាគហ៊ុនដ៏ធំរបស់អាហ្សង់ទីន បានប្តូរពីការហក់ឡើងនាពេលព្រឹក ទៅជាធ្លាក់ចុះប្រហែល ២ភាគរយ បន្ទាប់ពីមានការអត្ថាធិប្បាយរបស់លោក Trump៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm