គណបក្សប្រជាជនខេត្តកំពង់ធំ ផ្តល់គ្រឿងឧបភោគបរិភោគដល់សង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋខ្វះខាត

2022/02/05 07:55:39 pm        50

កំពង់ធំ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ផ្តល់គ្រឿងឧបភោគបរិភោគដល់ សង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋខ្វះខាតដល់ខ្នងផ្ទះ។

នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ធំ ផ្តល់អំណោយគ្រឿងឧបភោគបរិភោគដល់សង្កាត់​ទាំងប្រាំបីក្នុងក្រុងស្ទឹងសែន។

ក្នុងឱកាសនោះដែរ ឯកឧត្តម លើកឡើងថា អំណោយដែលមានជាគ្រឿងឧបភោគបរិភោគផ្តល់​ជូន​សង្កាត់ ទាំងប្រាំបីក្នុងក្រុងស្ទឹងសែន​ មានអង្កចំនួន ១៤០បេ ,មីចំនួន ១៤០កេះ និងត្រីខ​កំប៉ុង​ចំនួន ១៤០យួរ សម្រាប់​អនុវត្តន៍​លើ​សកម្មភាព​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​តាមខ្នងផ្ទះដែល​មាន​ជីវភាពក្រលំបាក​ ចាស់ជរា ​និងមានជំងឺ​ ហើយត្រូវការ​ជាចាំបាច់​ស្បៀងអាហារ សម្រាប់​បរិភោគ​ប្រចាំថ្ងៃ។

អំណោយនេះ គឺជាផ្តល់ជូនដោយឡែក​ ក្នុងសកម្មភាពផ្តល់ជូនដោយដុំ មិនប្រកាន់និន្នាការ​នយោបាយ ​ជាពិសេស​នឹងផ្តល់ ​ជូនដោយផ្ទាល់ដៃរបស់អាជ្ញាធរមូលដ្ឋាន​ក្នុងតួនាទី ជា​អ្នក​បម្រើ​រាស្រ្តផង ​និងជាអ្នកជិតខាងល្អក្នុងភូមិដ្ឋានផង ។

ឯកឧត្តម បន្តថា គ្រប់អាជ្ញាធរមូលដ្ឋាន ដូចជាមេភូមិ សមាជិកភូមិ ចៅសង្កាត់ អ្នកពាក់ព័ន្ធផ្សេង​ទៀត​ គឺជាអ្នកដែលនៅគៀកកិតបំផុត​ជាប្រជាពលរដ្ឋខ្លួនឯង ​ដែល​សម្តេចតេជោ ​ហ៊ុន សែន ផ្តល់​ការជឿជាក់ និងទុកចិត្តបំផុត។

ទន្ទឹមនេះ ចៅសង្កាត់គ្រប់ក៏ត្រូវបានជ្រើសតាំង​ជាតំណាងរបស់ប្រជាពលរដ្ឋ ឆ្លងកាត់តាម​រយៈការ​បោះឆ្នោត​ដោយ​ឆន្ទៈពីប្រជាពលរដ្ឋទូទៅ។ ​ដើម្បីតបស្នងការជឿជាក់នេះ អាជ្ញាធរគ្រប់រូបត្រូវ​បំពេញ​ភារកិច្ចរបស់ខ្លួន​ និង​មនសិកាខ្ពស់​ក្នុងកិច្ចការងារ។

ឯកឧត្តម ផ្តាំផ្ញើរអាជ្ញាធរមូលដ្ឋានទាំងអស់​ បន្តអំពាវនាវដល់ប្រជាពលរដ្ឋបង្កើតមុខរបរដាំដុះបន្លែ លក្ខណៈគ្រួសារ ​បន្តការចិញ្ចឹមសត្វ ​ដើម្បីជួយកាត់បន្ថយការចំណាយ​ក្នុងជីវភាពប្រចាំថ្ងៃ។ ទន្ទឹមនោះក៏មិនភ្លេច ​ការរស់នៅប្រកាន់ភ្ជាប់​អនាម័យជាប្រចាំ ​ក្នុងបរិបទរស់នៅរបៀបគន្លងថ្មី និងបន្តទៅ​ទទួលយកការចាក់វ៉ាក់សាំង ​ការពារជំងឺកូវីដ១៩ ​ដោយ​ឥគិត​ថ្លៃផងដែរ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm