ប្រភពសន្តិសុខ៖ បេក្ខជនសភាអ៊ីរ៉ាក់ ត្រូវបានសម្លាប់ នៅភាគខាងជើងទីក្រុងបាកដាដ

2025/10/16 01:22:13 am        71

ប្រភពសន្តិសុខមួយ បានឲ្យដឹងថា បេក្ខជនតំណែងសមាជិកសភាអ៊ីរ៉ាក់ម្នាក់ ត្រូវបានសម្លាប់ ហើយអង្គរក្សរបស់ជនរងគ្រោះ ៣នាក់ បានរងរបួស នៅពេលដែលគ្រាប់បែកមួយគ្រាប់ បានផ្ទុះក្បែររថយន្តរបស់លោក នៅភាគខាងជើងនៃទីក្រុងបាកដាដ។

ហេតុការណ៍នេះ គឺជាការសម្លាប់បេក្ខជនលើកដំបូង នៅមុនការបោះឆ្នោតសភារបស់ប្រទេសអ៊ីរ៉ាក់ ដែលគ្រោងនឹងកើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា។

ប្រភពដែលសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់បណ្ដាញសារព័ត៌មានមួយថា៖ «គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅក្រោមរថយន្តរបស់លោក Safaa al-Mashhadani ជាសមាជិកបច្ចុប្បន្ននៃក្រុមប្រឹក្សាខេត្ត Baghdad និងជាបេក្ខជនតំណាងរាស្រ្ត។ លោកបានស្លាប់ភ្លាមៗ ហើយអង្គរក្សរបស់លោក ៣នាក់ បានរងរបួសធ្ងន់»។

ប្រភពបានប្រាប់បន្ថែមថា «ឧប្បត្តិហេតុបានកើតឡើងនាពេលព្រឹកព្រលឹមថ្ងៃពុធ នៅតំបន់ Tarmiyah» ដែលស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រ នៅភាគខាងជើងនៃរដ្ឋធានី និងជាផ្នែកនៃខេត្ត Baghdad។

លោក Al-Mashhadani កំពុងឈរឈ្មោះជាមួយក្រុម Sovereignty Alliance ដែលជាសម្ព័ន្ធមូស្លីមនិកាយស៊ុននីដ៏ធំបំផុតមួយ ដែលដឹកនាំដោយពាណិជ្ជករ លោក Khamis al-Khanjar និងប្រធានសភា លោក Mahmoud al-Mashhadani។

សម្ព័ន្ធនេះបានថ្កោលទោសការប្រព្រឹត្ត «ឧក្រិដ្ឋកម្មដ៏កំសាក» នេះ ដោយចាត់ទុកទង្វើនេះថា ជា «ការពង្រីកបន្ថែមនូវវិធីសាស្រ្តរារាំង កំណត់គោលដៅ និងចាត់វិធានការទុច្ចរិត ដែលអនុវត្តដោយកងកម្លាំងប្រដាប់អាវុធខុសច្បាប់ និងក្រុមប្រព្រឹត្តអំពើភេរវកម្ម»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm