ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Alexander Novak និយាយនៅវេទិកាថាមពលក្នុងទីក្រុងមូស្គូនាថ្ងៃពុធនេះថា រុស្ស៊ីបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចសន្ទនាលើការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ។
លោកថា តម្រូវការសកលសម្រាប់ថាមពលកំពុងកើនឡើង ទាំងអ៊ីដ្រូកាបូន និងថាមពលកកើតឡើងវិញ ។

លោក Novak បញ្ជាក់ថា រុស្ស៊ីតែងតែត្រៀមខ្លួន និងបើកទូលាយចំពោះកិច្ចសន្ទនា ។ បើសិនជាចំនួនប្រទេសស្វែងរកកិច្ចសហប្រតិបត្តិការថាមពលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ កើនឡើង ពួកយើងត្រៀមខ្លួននឹងចូលរួម ។
លោកបន្តថា ពួកយើងមានធនធានថាមពលចាំបាច់ ហើយដូចអ្នកដឹងស្រាប់ហើយថា រុស្ស៊ីជាប់ចំណាប់ថ្នាក់លេខ ១ សម្រាប់ទុនបម្រុងឧស្ម័ន និងឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងការផលិតឧស្ម័ន ។ ពួកយើងត្រៀមខ្លួនបន្តកិច្ចសហប្រតិបត្តិការនេះជាមួយអឺរ៉ុប ក្នុងលក្ខខណ្ឌភាពជាដៃគ្នា និងអត្ថប្រយោជន៍រៀងៗខ្លួន ៕
