ក្រសួងការបរទេសចិនអះអាងថា សង្រ្គាមពាណិជ្ជកម្មគ្មានអ្នកឈ្នះនោះទេ ស្របពេលភាពតានតឹងជាមួយអាមេរិក

2025/10/16 03:44:02 am        136

នៅថ្ងៃពុធនេះ ក្រសួងការបរទេសចិន និយាយថា សង្រ្គាមពាណិជ្ជកម្ម និងសង្រ្គាមពន្ធ គ្មានអ្នកឈ្នះនោះទេ ជាការឆ្លើយតបចំពោះសេចក្តីអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើការបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន រួមទាំងការជាប់ពាក់ព័ន្ធនឹងប្រេងឆាផងដែរ ។

លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ភាគីទាំង ២ គួរដោះស្រាយបញ្ហាពាក់ព័ន្ធ តាមរយៈការពិគ្រោះយោបល់គ្នា ផ្អែកលើភាពស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក ហើយនិងមានទៅមានមក ។

លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកជឿថាប្រទេសចិនមានចេតនាមិនទិញសណ្តែកសៀងរបស់អាមេរិក និងបង្កការលំបាកដល់កសិករសណ្តែកសៀងរបស់លោក គឺជាច្បាប់អរិភាពសេដ្ឋកិច្ច ។ ពួកលោកកំពុងពិចារណាបញ្ចប់អាជីវកម្មជាមួយប្រទេសចិន ដែលទាក់ទងនឹងប្រេងឆា និងធាតុផ្សេងទៀតនៃពាណិជ្ជកម្ម ជាការសងសឹក ។ 

ប្រទេសចិនបានកាត់បន្ថយការទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ដែលលោក Trump បានហៅថាជាតាកទិកការចរចា ។ 

លោក Trump បាននិយាយនៅក្នុងខែតុលានេះថា លោកសង្ឃឹមថានឹងពិភាក្សាអំពីសណ្តែកសៀងជាមួយសមភាគីចិនរបស់លោក គឺលោក Xi Jinping ទន្ទឹមនឹងលោកក៏បានព្រមានផងដែរថា សហរដ្ឋអាមេរិកអាចនឹងបញ្ឈប់ការនាំចូលមួយចំនួនធំពីប្រទេសចិន ។ 

សូមបញ្ជាក់ថា ប្រទេសចិនគឺជាអ្នកទិញសណ្តែកសៀងធំជាងគេបំផុតរបស់ពិភពលោក ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានកាត់បន្ថយការទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំងដោយងាកទៅរកប្រភពពីប្រទេសប្រេស៊ីល និងអាហ្សង់ទីន ស្របពេលមានជម្លោះការដំឡើងពន្ធ និងពាណិជ្ជកម្ម ។

ដោយឡែក សហរដ្ឋអាមេរិក គឺជាទីផ្សារកំពូលរបស់ចិន សម្រាប់ប្រេងឆា ដោយបាននាំចូលទម្ងន់ជាប់កំណត់ត្រា ១,២៧លានតោន មានតម្លៃ ១,១ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៤ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm