ក្រុមបុរាណវិទូ បានរកឃើញដានជើងសត្វដាយណូស័រប្រវែងជាង ២០០ម៉ែត្រនៅកន្លែងយកថ្មអង់គ្លេស អំឡុងកំណាយប្រវត្តិសាស្រ្តរដូវក្តៅ ។
ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការកាយដានជើងនៅកន្លែងយកថ្មី Dewars Farm ស្ថិតក្នុងទីក្រុង Oxfordshire ជាទីដែលដានជើងលើកមុនត្រូវបានរកឃើញកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ និងកាលពីឆ្នាំមុន ។
យោងតាមសេចក្តីរាយការណ៍ពី BBCបានឲ្យដឹងថា របកគំហើញចុងក្រោយនេះ ត្រូវបានរកឃើញនៅទីតាំងផ្សេងនៃកន្លែងយកថ្ម ។
លោក Kirsty Edgar គឺជាបុរាណវិទូមកពីសាកលវិទ្យាល័យ Birmingham បាននិយាយថា វាគឺជារឿងដ៏កម្រមួយនៅពេលដែលរកឃើញដានជើងសត្វដាយណូស័រធំបែបនេះ ។
ដោយឡែក លោក Duncan Murdock គឺជាអ្នកវិទ្យាសាស្រ្តមកពីសារមន្ទីរពេទ្យប្រវត្តិសាស្រ្តធម្មជាតិនៃសាកលវិទ្យាល័យ Oxford និយាយប្រាប់ BBCថា ប្រភេទខ្យងសមុទ្រ និងកាំប្រម៉ាសមុទ្រត្រូវបានរកឃើញផងដែរ ។
លោកបន្តថា វាគឺជាការរកឃើញដ៏សំខាន់មួយ ស្របពេលដែលវាផ្តល់ជាគន្លឹះដល់កន្លែងដែលសត្វដាយណូស័រដើរ ឬជាបឹងទឹកប្រៃនៅជាប់មាត់សមុទ្រដែលពួកវារស់នៅ ៕