ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងនាមកម្ពុជា ជាប្រធានគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ, នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងអញ្ជើញជាអធិបតីភាដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ។
មុនពិធីបើកកិច្ចប្រជុំ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញាតិឱ្យមានជំនួបសម្តែងការគួរសមជាមួយបណ្តារដ្ឋមន្រ្តីគ្រោះមហន្តរាយអាស៊ាន, ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, តំណាងសាធារណរដ្ឋប្រជាមានិតចិន, តំណាងប្រទេសជប៉ុន, តំណាងសាធារណរដ្ឋកូរ៉េ, និងតំណាងប្រទេសទីម័តឡេស្តេ។
អំឡុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (47th ACDM) មានកិច្ចប្រជុំពាក់ព័ន្ធ ដូចជា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌល-អាហា លើកទី២៣(23rd GB of AHÀ Center), កិច្ចប្រជុំនៃមេទិកាភាពធន់នឹងគ្រោះហន្តរាយអាស៊ាន លើកទី៨ (Bth ADRP),
កិច្ចប្រជុំចំហរ ACDM លើកទី ៤៧ ដែលមានកិច្ចសន្ទនាជាមួយដៃគូខាងក្រៅអាស៊ាន និងអង្គការសហប្រជាជាតិ,កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ (13th AMMEM) និងសន្និសីទចំពោះភាគីអាត់ម៊ែរ លើកទី១៤(14th COP TO AADMER), ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន លើកទី៥ (5th AMMDM Plus China), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកជប៉ុនលើកទី៥ (5th AMMDM Plus Japan), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកសាធារណរដ្ឋកូរ៉េលើកទី៤(4th AMMDM Plus ROK} ព្រមទាំងប្រារព្ធទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ នឹងប្រារព្ធខួបលើកទី២០ឆ្នាំ នៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន៕