ដើម្បីចង់បានសិទ្ធិជ្រកកោណនៅក្រៅប្រទេស បុគ្គល មី ដារ៉ា បានប្រព្រឹត្ត​អំពើថោកទាប​ជា​ច្រើន​នៅ​កម្ពុជា

2025/10/16 04:31:29 pm        867

យោធភូមិភាគទី៥ នៃកងទ័ពជើងគោកកម្ពុជា បានឲ្យដឹងថា ដើម្បីចង់បានសិទ្ធិជ្រកកោណ នៅ​ប្រទេស​អូស្ត្រាលី បុគ្គល មី ដារ៉ា ដែលជាអតីតនាយទាហានខ្មែរនៅយោធភូមិភាគទី៥ បាន​ប្រព្រឹត្ត​បទ​ល្មើស​វិន័យ​កងទ័ពជាច្រើន ដូចជាបោកប្រាក់ប្រជាពលរដ្ឋ ដើម្បីនាំ​ចូល​ក្រប​ខណ្ឌ​បម្រើ​កង​ទ័ព។ មិនតែប៉ុណ្ណោះ បុគ្គលនេះ បានយកឡេស​ធ្វើ​ការ​វាយ​ប្រហារ​ដល់​រាជ​រដ្ឋាភិបាល​ដើម្បី​ទទួលបាន​ឱកាស​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​ក្រោម​រូបភាព​រង​ការ​កៀប​សង្កត់​ផ្នែក​នយោបាយ​ពី​សំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធជាដើម។

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អង្គភាពយោធភូមិភាគទី៥ កងទ័ពជើងគោកនៃកងយោធពល ខេមរភូមិន្ទ បានឲ្យដឹងថា ដោយមួយរយៈនេះ មានគណនីហ្វេសប៊ុក ដែលមានឈ្មោះ Mey Dara បានបង្ហោះខ្លឹមសារផ្សាយផ្ទាល់ និងធ្វើការបកស្រាយលើបណ្តាញព័ត៌មានបម្រើឲ្យបរទេស និង​បណ្ដាញ​ព័ត៌មានប្រឆាំងមួយចំនួនទៀត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់​កងយោធពលខេមរភូមិន្ទយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបានញុះញង់ លាបពណ៌ បំផ្លើស​បំភ្លៃ​ព័ត៌មាន​មិន​ពិត​ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា។

យោភូមិភាគទី៥ បានបញ្ជាក់ថា បុគ្គលឈ្មោះ មី ដារ៉ា ពិតជាធ្លាប់ធ្វើជាយោធិន នៅ​អង្គភាព​យោធ​ភូមិ​ភាគទី៥ ពិតប្រាកដមែន ដោយបានចូលបម្រើកងទ័ពនៅឆ្នាំ១៩៩១ ដល់ឆ្នាំ២០២៣ ជា​វរសេនីយ៍ នាយរងការិយាល័យអភិវឌ្ឍន៍យោធភូមិភាគទី៥ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​បំពេញ​ភារកិច្ច​ក្នុង​អង្គភាពបុគ្គលនេះបានប្រព្រឹត្តកំហុសឆ្គងល្មើស និងបទវិន័យទូទៅ​របស់ក​ង​យោធពល​ខេម​រភូមិ​ន្ទ​ជា​ច្រើនលើក ច្រើនសារ និងបានធ្វើការអប់រំណែនាំពីសំណាក់នាយការិយាល័យអភិវឌ្ឍន៍ ក៏​ដូចជាថ្នាក់ដឹកនាំយោធភូមិ ភាគទី៥ផងដែរ។

អង្គភាពយោធភូមិភាគទី៥ បានបញ្ជាក់ទៀតថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បុគ្គល មី ដារ៉ា បាន​ប្រព្រឹត្តនូវកំហុសយ៉ាងធ្ងន់ធ្ងរ ខុសពីបទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ដោយ​បាន​ឆបោក​ទឹក​ប្រាក់ពីប្រជាពលរដ្ឋចំនួន៧០០០ដុល្លារអាមេរិក (ប្រាំពីរពាន់) ពីឈ្មោះ សិន វិឆ័យ​ប៉ូរ៉ា ដោយសន្យានាំចូលក្របខ័ណ្ឌបម្រើកងទ័ព នៅបញ្ហាការដ្ឋានយោធភូមិភាគទី៥ ដោយ​សាម៉ី​ខ្លួន ឈ្មោះ សិន វិឆ័យប៉ូរ៉ា រងចាំយូរមិនទទួលបានក្របខ័ណ្ឌតាមការសន្យា ក៏សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​មកយោធភូមិភាគទី៥ ដើម្បីដោះស្រាយ។ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ក្រោយ​ទទួល​បាន​ពាក្យ​បណ្តឹង អង្គភាពបានចាត់តាំងក្រុមការងារដោះស្រាយដោយឲ្យបុគ្គល មី ដារ៉ា ប្រគល់​ប្រាក់​ចំនួន៧០០០ដុល្លារអាមេរិក(ប្រាំពីរពាន់) ជូនជនរងគ្រោះវិញ និងធ្វើកិច្ច​សន្យា​ជា​លើក​ចុង​ក្រោយ​ជាមួយអង្គភាពយោធភូមិភាគទី៥។

ដោយឡែកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បុគ្គល មី ដារ៉ា បានស្នើសុំទៅរៀន វគ្គបណ្តុះ​បណ្តាល​សេនា​ធិការ បច្ចេកទេសយោធាជំនាន់ទី១៣ នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ព្រៃផ្ដៅ រយៈពេល១ឆ្នាំ ក្រោយពីទទួល​បាន​លិខិត​ផ្ទេរជី​វភាព​ផ្ដាច់​ចេញ​ពី​អង្គ​ភាព​យោធ​ភូមិ​ភាគ​ទី​៥ ទៅក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថានបច្ចេកទេសយោធាតេជោ បុគ្គល មី ដារ៉ា បាន​លួច​ទាក់​ទង​ជាមួ​យពួកឧទ្ទាមក្រៅច្បាប់ប្រឆាំង និងរាជរដ្ឋាភិបាល​កម្ពុជា​នៅ​ប្រទេស​អូស្ត្រាលីដើម្បី​ទទួល​បាន​ឱកាស​ទៅរ​ស់នៅប្រទេសអូស្ត្រាលី ក្រោមរូបភាពរងការកៀប​សង្កត់​ផ្នែក​នយោបាយ​ពី​សំណាក់​អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ។

យោធភូមិភាគទី៥ បានបញ្ជាក់បន្ថែមទៀតថា«ក្រោយពេលបោះបង់ចោលអង្គភាព ទៅដល់​ប្រទេស​អូស្ត្រាលី នៅខែវិច្ឆិកា ឆ្នាំ២០២៣ បុគ្គល មី ដារ៉ា បានបន្តវាយប្រហារកាន់តែខ្លាំងឡើង មក​លើ​រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ដើម្បី​បាន​បន្ត​សិទ្ធិ​រស់ក្នុងប្រទេសអូស្ត្រាលី ក្រោមការរៀបចំ​របស់​ក្រុម​ខ្មែរប្រឆាំង​នៅ​ប្រទេស​អូស្ត្រាលី​»។​

ក្រៅពីប្រព្រឹត្តកំហុសនៅក្នុងអង្គភាព បុគ្គល មី ដារ៉ា ក៏បានប្រព្រឹត្តនូវបទល្មើសឆបោកមួយចំនួន ជាមួយ​ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ផងដែរ។ ផ្អែកតាម​មូល​ដ្ឋាន​ទ​ង្វើ និងការញុះញង់ បំបែកបំបាក់ឲ្យមានការរើសអើង បំភ្លើសបំភ្លៃការពិត ក្នុងជួរកងទ័ព នៃ​កង​យោធ​ពលខេមរភូមិន្ទរបស់បុគ្គលមី ដារ៉ា ដូច្នេះបុគ្គលនេះមិនមែនជាយោធិន នៃកង​យោធពល​ខេមរ​ភូមិន្ទ​នោះឡើយ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm