ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង សហការជាមួយនគរបាលមូលដ្ឋានបានចុះ ឆ្មក់ឡោមព័ទ្ធ ទីតាំងអគារមួយកន្លែង ដែលមានយីហោ (ពេជ្រលើមេឃ) បានលួច បង្កប់បើកកន្លែងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលា ម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយ ផ្លូវសបិត សង្កាត់ ទន្លេបាសាក់ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការនាំខ្លួនមនុស្សប្រុសស្រីជាច្រើនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ



