រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កំពុងព្រមានក្រុងមូស្គូថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹង ធ្វើឲ្យរុស្ស៊ីខាតបង់ សម្រាប់ការឈ្លានពានដែលនៅតែបន្តរបស់ប្រទេសនេះ ប្រសិនបើសង្រ្គាមនៅអ៊ុយក្រែនមិនបញ្ចប់ទេនោះ។

លោក Hegseth បាននិយាយក្នុងកិច្ចប្រជុំមួយរបស់ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែននៃសម្ព័ន្ធមិត្តរបស់ទីក្រុង Kyiv នៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូថា ប្រសិនបើពួកលោក ត្រូវតែអនុវត្តជំហាននេះ ក្រសួងសង្រ្គាមអាមេរិក បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើផ្នែករបស់ខ្លួន នៅក្នុងវិធីដែលមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ អាចធ្វើបាន។
ប្រមុខការពារជាតិអាមេរិក រូបនេះ ពុំបានបញ្ជាក់លម្អិតទេ។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើង ខណៈរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានពិចារណាលើសំណើរបស់អ៊ុយក្រែនសម្រាប់មីស៊ីល រយៈចម្ងាយឆ្ងាយTomahawk។
លោកថានេះមិនមែនជាសង្រ្គាមដែលបានចាប់ផ្តើមក្នុងការតាមដានរបស់ប្រធានាធិបតី Trump នោះទេប៉ុន្តែសង្គ្រាមនោះ នឹងបញ្ចប់ទៅតាមរយៈការឃ្លាំមើលរបស់លោកប្រធានាធិបតី ។
លោក Hegseth បានអំពាវនាវឱ្យសម្ព័ន្ធមិត្តណាតូបង្កើនការចំណាយលើការទិញសព្វាវុធរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន បន្ទាប់ពីរបាយការណ៍ដែលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការគាំទ្រផ្នែកយោធារបស់លោកខាងលិចសម្រាប់ទីក្រុង Kyiv ក្នុងខែកក្កដា និងសីហា កន្លងទៅ៕

