ក្រុមមន្ត្រីអ៊ុយក្រែនជួបក្រុមហ៊ុនផលិតសព្វាវុធអាមេរិក មុនពេលកិច្ចពិភាក្សាលោកTrumpនិងលោក Zelenskyy

2025/10/16 04:54:20 pm        140

មន្ត្រីជាន់ខ្ពស់ទីក្រុង Kyiv មួយរូបបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា គណៈប្រតិភូរដ្ឋាភិបាលអ៊ុយក្រែនបានជួបបណ្ដាក្រុមហ៊ុនផលិតសព្វាវុធដ៏លេចធ្លោរបស់អាមេរិកក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិក មុនពេលកិច្ចប្រជុំរបស់ប្រធានាធិបតី Volodymyr Zelenskyy ជាមួយសមភាគីអាមេរិក លោក Donald Trump នៅសេតវិមាន ចុងសប្តាហ៍នេះ។     

គណៈប្រតិភូដឹកនាំដោយប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andrii Yermak និងលោកស្រីនាយករដ្ឋមន្ត្រី Yuliia Svyrydenko បានជួបជាមួយតំណាងក្រុមហ៊ុន Lockheed Martin និង រេហ្វីអន (Raytheon)។   

លោក Yermak ពុំបានប្រាប់ពីអ្វីដែលត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចពិភាក្សានោះទេ ប៉ុន្តែបាននិយាយថាកិច្ចសហប្រតិបត្តិការប្រទេសរបស់លោកជាមួយក្រុមហ៊ុនទាំងពីរ បន្តរីកចម្រើន ខណៈអ៊ុយក្រែនស្វែងរកជំនួយបន្ថែមទៀតដើម្បីទប់ទល់នឹងសង្គ្រាមដ៏ខ្លាំងក្លារបស់រុស្ស៊ីដែលបានចាប់ផ្តើមកាលពីថ្ងៃ២៤ កុម្ភៈ ឆ្នាំ២០២២។

លោក Mykhailo Podolyak ទីប្រឹក្សាជាន់ខ្ពស់របស់លោក Yermak បានបង្ហោះនៅលើបណ្ដាញសង្គម X ថា អ៊ុយក្រែនកំពុងស្វែងរកមីស៊ីលតម្រង់គោលដៅ ប្រព័ន្ធការពារដែនអាកាស និងកិច្ចព្រមព្រៀងផលិតយានដ្រូន រួមគ្នាពីសហរដ្ឋអាមេរិក។ 

ទន្ទឹមនឹងលោក Zelenskyy ត្រូវគេរំពឹងយ៉ាងទូលំទូលាយថានឹងស្នើសុំឱ្យលោក Trump បន្តដំណើរទៅមុខនៅការិយាល័យ Oval ដើម្បីទទួលបានមីស៊ីល Tomahawks ទីក្រុងវ៉ាស៊ីនតោន បានស្ទាក់ស្ទើរចំពោះចំណាត់ការបែបនេះដោយបារម្ភថាអាចដុតបញ្ឆេះឲ្យសង្រ្គាមរីកធំ និងធ្វើឱ្យភាពតានតឹងកាន់តែខ្លាំង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm