សម្ដេចធិបតី៖ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង ការគ្រប់គ្រងគ្រោះ​មហន្តរាយ​ក្នុង​តំបន់​មិន​ទាន់​ស្មើ​គ្នា​ទេ

2025/10/16 05:26:35 pm        278

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​កត់​សម្គាល់​ឃើញ​ថា​ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែង និងសម្រេចបាន​នូវ​សមិទ្ធិផល​ជា​ច្រើន​លើ​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ប៉ុន្តែ​ទន្ទឹមនឹង​កិច្ចខិតខំប្រឹងប្រែងកន្លងមក ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ក្នុង​តំបន់​មិនទាន់ស្មើគ្នាទេ។

សម្តេចធិបតីថ្លែងបែបនេះ ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្ដីពី​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ លើកទី១៣ និង​សន្និសីទ នៃ​ភាគី​អាត់​ម៊ែរ​លើក​ទី១៤ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ នៅ​វិមាន​សន្តិភាព នាព្រឹក​ថ្ងៃទី១៦តុលានេះ។

ដើម្បីឲ្យកិច្ចខិតខំប្រឹងប្រែងនៃការគ្រប់គ្រងគ្រោះមហន្តរាយ កាន់តែមានការអភិវឌ្ឍន៍ថែមទៀត សម្តេច​ធិបតីបានផ្តល់នូវចំណុចអាទិភាពគន្លឹះចំនួន៥ ៖ ត្រូវបង្កើនការត្រៀមខ្លួន តាមរយៈ​ប្រព័ន្ធ​ប្រកាស​ព័ត៌មាន​ដឹងជាមុន ពង្រឹងសមត្ថភាពព្យាករណ៍ឲ្យកាន់តែរឹងមាំ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​ ដែលកើតមានឡើងបន្តបន្ទាប់ ដូចជាបញ្ហាអាកាសធាតុ ជំងឺរាតត្បាត​នៃ​គ្រោះ​មហន្តរាយ​។ ការលើកកម្ពស់ភាពជាដៃគូ ពហុភាគី ដោយមានការចូលរួមពីវិស័យឯកជន អ្នក​សិក្សា​ស្រាវជ្រាវ និង​សង្គមស៊ីវិល ដើម្បីជំរុញឲ្យមាននវានុវត្តន៍ និងកៀរគរធនធាន។ ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត(AI) ឧបករណ៍ភូមិសាស្ត្រ និង​ការ​វិភាគ​ទិន្នន័យ ​ដើម្បីបង្កើនភាពជាក់លាក់ និង ប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹង គ្រោះមហន្តរាយ។ ពង្រឹង​ទំនាក់​ទំនងជាសកល តាមរយៈការកសាង​ភាព​ជាដៃ​គូ​របស់​អាស៊ាន​ជាមួយ​នឹង​ស្ថាប័ន​អន្តរជាតិ ​ដូចជាការិយាល័យសហប្រជាជាតិដើម្បី បន្ថយហានិភ័យនៃគ្រោះហន្តរាយ ដើម្បី​រៀបចំ​បង្កើត​យុទ្ធសាស្ត្រ និង ការចែករំលែក​ចំណេះ​ដឹង​ឧត្ត​មានុវត្តន៍ និង​នវានុវត្តន៍​អាស៊ាន​ជាមួយ​តំបន់​ផ្សេង​ទៀត​ ជាពិសេសការគ្រប់គ្រង ហានិភ័យគ្រោះមហន្តរាយតាម សហគមន៍ និង​កិច្ច​សហ​ប្រតិបត្តិការឆ្លងដែន៕ អត្ថបទ​៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm