នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ លើកទី៣០ ក្រោមទិសស្លោក “រួមគ្នាដើម្បីវិបុលភាពវិជ្ជាជីវៈមេធាវី” ដែលដឹកនាំដោយលោក សាំង វណ្ណៈ ប្រធានគណៈមេធាវីអាណត្តិទី១៥ និងមានការចូលរួមពីសមាជិកគណៈមេធាវីទូទាំងប្រទេស នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍អន្តរជាតិជ្រោយចង្វារ។






