តម្លៃប្រេងបានហក់ឡើងយ៉ាងខ្លាំងនៅក្នុងការជួញដូរដំបូងនៅអាស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ខណៈការរំពឹងទុកនៃការផ្គត់ផ្គង់កាន់តែតឹងតែង ត្រូវបានជំរុញដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបញ្ជាក់ថាឥណ្ឌាបានយល់ព្រមឈប់ទិញប្រេងពីប្រទេសរុស្ស៊ី។

ការអត្ថាធិប្បាយរបស់លោក Trump បានផ្តល់ការគាំទ្រដ៏ចាំបាច់បំផុតសម្រាប់វិស័យប្រេង ដែលត្រូវបានរង្គោះរង្គើដោយសារភាពតានតឹងពាណិជ្ជកម្មយ៉ាងខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន និងមានក្ដីបារម្ភពីការផ្គត់ផ្គង់លើសតម្រូវការដែលធ្វើឲ្យប្រេងចុះថោក នៅដើមសប្តាហ៍នេះ។
ភាគហ៊ុនប្រេងឆៅBrentរបស់សហរដ្ឋអាមេរិក បានកើនឡើង ១,១% ដល់ ៦៣,៥៧ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate កើនឡើង១,១% ដល់៥៩,៨៩ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ត្រឹមម៉ោង២០និង២៧នាទីម៉ោងក្នុងតំបន់ ។ភាគហ៊ុនក្រុមហ៊ុនទាំងពីរបានធ្លាក់ចុះដល់កម្រិតទាបរយៈពេលប្រាំខែនៅដើមសប្តាហ៍នេះ។
ការផ្តោតការយកចិត្តទុកដាក់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នឹងផ្តោតលើទិន្នន័យសារពើភ័ណ្ឌរបស់សហរដ្ឋអាមេរិកសម្រាប់ការណែនាំបន្ថែមទៀតអំពីអ្នកប្រើប្រាស់ប្រេងឥន្ធនៈដ៏ធំបំផុតរបស់ពិភពលោក ជាពិសេសនៅពេលជួបប្រទះការបិទរដ្ឋាភិបាលដ៏យូរ។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកត្រូវបាន ធានា ដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ថាប្រទេសនេះ នឹងលុបចោលការទិញប្រេងពីរុស្ស៊ីក្នុងពេលឆាប់ៗនេះ ជាផ្នែកមួយនៃផែនការដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនពី សំណាក់លោក Trump ៕

