ទីប្រឹក្សាអាមេរិក៖ ផែនការដាក់កម្លាំងអន្តរជាតិនៅតំបន់ហ្កាហ្សា កំពុងស្ថិតក្នុងការរៀបចំហើយ

2025/10/16 07:00:15 pm        117

ទីប្រឹក្សាជាន់ខ្ពស់សហរដ្ឋអាមេរិក ២រូបបាននិយាយកាលពីថ្ងៃពុធ (១៥ តុលា) ថា ផែនការកំពុងតែចាប់ផ្តើមរៀបចំឡើងសម្រាប់ការដាក់កងកម្លាំងអន្តរជាតិចូលទៅកាន់តំបន់ហ្កាហ្សា ដើម្បីរក្សាស្ថិរភាពសន្តិសុខនៅក្នុងតំបន់ប៉ាឡេស្ទីនមួយនេះ។

លក្ខខណ្ឌមួយក្នុងចំណោមចំណុចតម្រូវធំៗនៃផែនការសន្តិភាព ២០ចំណុច របស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺការបង្កើតកងកម្លាំងរក្សាស្ថិរភាព ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក បានយល់ព្រមផ្តល់ទាហានរហូតដល់ ២០០នាក់ ដើម្បីគាំទ្រកងកម្លាំងនោះ ប៉ុន្តែទាហានអាមេរិកទាំងនេះមិនត្រូវដាក់ពង្រាយដោយផ្ទាល់នៅហ្កាហ្សាឡើយ។

នៅក្នុងបទសម្ភាសន៍ខ្លីមួយឱ្យអ្នកសារព័ត៌មាន ប្រឹក្សាជាន់ខ្ពស់ទាំងពីររូបនោះបាននិយាយថា ភាពតានតឹងនៅតែមានកម្រិតខ្ពស់ខ្លាំងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ៊ុមព័ទ្ធនោះ ដោយបន្ថែមថា "ពេលនេះអ្វីដែលអាមេរិកចង់សម្រេចបាន គឺជាការរក្សាស្ថិរភាពជាមូលដ្ឋាននៃស្ថានការណ៍ ហើយកម្លាំងស្ថេរភាពអន្តរជាតិ កំពុងចាប់ផ្តើមរៀបចំឡើងហើយ"។

ទីប្រឹក្សាដែលសុំមិនបញ្ចេញឈ្មោះទាំងពីររូបនេះបន្តថា ក្នុងចំណោមប្រទេសដែលសហរដ្ឋអាមេរិកកំពុងពិភាក្សាពីការរួមចំណែកនៃកងកម្លាំង រួមមានឥណ្ឌូនេស៊ី អារ៉ាប់រួម អេហ្ស៊ីប កាតា និងអាស៊ែបៃហ្សង់។ មន្រ្តីសង្កត់ធ្ងន់ថា មានទាហានអាមេរិកនៅក្នុងតំបន់ស្រាប់ ដើម្បីជួយរៀបចំប្រតិបត្តិការនេះ ដោយបម្រើក្នុងតួនាទី "សម្របសម្រួល និងត្រួតពិនិត្យ"៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm