កម្ពុជាបានឡើងដល់ចំណាត់ថ្នាក់លេខ២ នៅក្នុងសន្ទស្សន៍ស្តីពីការងើបឡើងវិញ ពីវីរុស Covid-19របស់Nikkei

2022/02/06 03:36:21 am        627


ភ្នំពេញ:យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានលើកឡើងថា «ប្រទេសកម្ពុជា

បានឈរនៅចំណាត់ថ្នាក់លេខ 2 ក្នុងសន្ទស្សន៍នៃការងើប ឡើងវិញពីវីរុស Covid-19 របស់ Nikkei (COVID-19 Recovery Index)» បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាន ប្រកាសថា «ខ្លួននឹង ចាប់ផ្តើមរៀនរស់នៅជាមួយវីរុសរាតត្បាតនេះកាលពី ៣ខែមុន»។

ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីនបានធ្លាក់ចុះពីចំណាត់ថ្នាក់ លេខ៤៥ទៅនៅចំណាត់ថ្នាក់១០៤វិញ បន្ទាប់ពីវីរុសទម្រង់ omicron បានបង្កឱ្យមានការផ្ទុះឡើងនូវករណីឆ្លងយ៉ាងច្រើន។

សន្ទស្សន៍នេះ បានធ្វើការវាយតម្លៃប្រទេសនិងតំបន់ លើការគ្រប់គ្រងការឆ្លងវីរុស, ការចាក់វ៉ាក់សាំងនិងការចល័តទីនៅក្នុងសង្គម។ -ចំណាត់ថ្នាក់កាន់តែខ្ពស់ មានន័យថា ទីកន្លែងនោះបានងាក ទៅកាន់តែជិតនឹងការ ងើបឡើងវិញពីវីរុស ដោយសារករណីឆ្លងមានចំនួនតិចជាងមុន, អត្រានៃការចាក់វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាតសង្គមមិនសូវតឹងរ៉ឹងខ្លាំង។

កម្ពុជា​បាន​និង​កំពុង​ដើរទៅមុខជា​លំដាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយក្នុងនោះ កម្ពុជា បានរាយការណ៍អំពីករណីឆ្លងតិចជាង ១,០០០ករណីនៅក្នុងខែមករា និងមិនមានអ្នកស្លាប់ដោយសារវីរុសCovid-19 នោះទេនៅក្នុងរយៈពេល ១ ខែកន្លងមកនេះ។

ការផ្ទុះឡើងដ៏ធំនៃករណីឆ្លងដែលបាន ចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ បានបន្តអូសបន្លាយអស់រយៈពេលជាច្រើនខែ និងបានបង្កផលប៉ះពាល់ដល់វិស័យសុខភាពសាធារណៈ និងបានបង្កឱ្យយមាន ការបិទខ្ទប់ប្រទេសជាទ្រង់ទ្រាយធំ។

សារព័ត៌មាននេះបានបន្តថា ទោះជាយ៉ាង​ណា​ក៏​ដោយ កម្ពុជា​បាន​បន្ត​ជំរុញ​យុទ្ធនាការ​ចាក់​

វ៉ាក់សាំង​របស់​ខ្លួន ដោយ​បានពឹង​ផ្អែក​ជា​ចម្បង​លើ​វ៉ាក់សាំង​ ដែលផលិត​ដោយ​ប្រទេសចិន។គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងរបស់កម្ពុជាបានដើរ លឿនជាងគោលដៅដែលបានកំណត់ ដែលជាហេតុជំរុញឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបើកដំណើរការប្រទេសឡើងវិញទាំងស្រុង។ 

ក្រោយមក នៅក្នុងខែដដែលនោះ កម្ពុជាបានក្លាយជាសមាជិកអាស៊ានដំបូងគេដែល បានលើកលែងការធ្វើចត្តាឡីស័កលើអ្នកធ្វើដំណើរពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ។

របាយការណ៍របស់អង្គការសុខភាពពិភពលោកដែលចុះថ្ងៃទី២៤ ខែមករា បានឱ្យដឹងថា «៩៨.៥% នៃមនុស្សពេញវ័យរបស់កម្ពុជា និង ៩៦.៨% នៃកុមារ ដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅបានទទួលវ៉ាក់សាំង Covid-19 ចំនួន ២ដូស ខណៈដែលប្រជាជនពេញវ័យជិត ពាក់កណ្តាលបានទទួលវ៉ាក់សាំងដូសជំរុញរួចរាល់»។ 

របាយការណ៍ដដែលនោះបានឱ្យដឹងទៀតថា «ប្រហែល ៨៥% នៃវ៉ាក់សាំងចំនួន ៤៣.៥លានដូសដែលកម្ពុជាមាន គឺទទួលបានពីការបញ្ជាទិញពីចិន ឬទទួលបានពីការបរិច្ចាគពីប្រទេសចិន»។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm