រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែតុលា នៅឯកិច្ចប្រជុំគណៈកម្មការរួមនៃក្រសួងការពារជាតិរុស្ស៊ីនិងបេឡារុស ថា សម្ព័ន្ធភាពយោធាណាតូ បានបង្កើនសកម្មភាពប្រមូលព័ត៌មានចារកម្មរបស់ខ្លួននៅជិតព្រំដែនប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសបេឡារុស។

ណាតូ បានបង្កើនការងារស៊ើបការណ៍សម្ងាត់ និងការហ្វឹកហ្វឺនប្រយុទ្ធនៅស្លាបខាងកើត ដែលមានទីតាំងនៅជាប់ព្រំដែនជាមួយរុស្ស៊ី និងបេឡារុស។ នេះត្រូវបានប្រកាសកាលពីថ្ងៃទី១៥ ខែតុលា ដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការរួមនៃក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ។

លោក Belousov បាននិយាយថា «សម្ព័ន្ធនេះ បានរក្សានូវវត្តមានយោធាយ៉ាងសំខាន់នៅស្លាបខាងកើតរបស់ប្លុក ដែលបានបង្កើនការហ្វឹកហ្វឺនប្រយុទ្ធ និងសកម្មភាពស៊ើបការណ៍សម្ងាត់នៅជិតព្រំដែនប្រទេសរបស់យើង»។
លោក Belousov បាននិយាយបន្ថែមថា ចំនួនកងកម្លាំងសរុបដែលចូលរួមដោយសម្ព័ន្ធយោធាណាតូក្នុងសមយុទ្ធកន្លងទៅនៅជិតព្រំដែនភាគខាងកើតរបស់សម្ព័ន្ធនេះមានចំនួនប្រហែល៦ម៉ឺននាក់។